ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីមហាផ្ទៃអំពាវនាវឱ្យពលរដ្ឋបន្តសហការក្នុងបង្រ្កាបល្បែងស៊ីសងខុសច្បាប់

កណ្តាល៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឱ្យដឹងថាល្បែងស៊ីសងជាបញ្ហាដែលប៉ះពាល់ដល់សង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលទាមទារឱ្យមានការសហការដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសសាធារណជន។

ក្នុងពិធីសម្ពោធវិហារឥស្លាម នូរុលមុតតាគីន ស្ថិតនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង លើកឡើងថាល្បែងស៊ីសងកំពុងរីករាលដាល ជាពិសេសនៅតាមទីជនបទដែរតម្រូវឱ្យមានការដោះស្រាយ និងបង្ក្រាបជាចាំបាច់។

លោកបានឱ្យដឹងថា ចំពោះបញ្ហាល្បែងស៊ីសងនេះមិនត្រឹមតែប៉ះពាល់ដល់អ្នកលេងល្បែងខ្លួនឯងនោះទេ ថែមទាំងប៉ះពាល់ដល់ជីវភាពគ្រួសារ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមទៀតផង ។

លោកថា៖ «លេងល្បែងចាញ់ តែលទ្ធផលធ្វើឱ្យក្រុមគ្រួសារបែកបាក់ ឬមួយក៏លទ្ធផលអាចទៅនឹងក្លាយជាចោរលួច ចោរប្លន់ ព្រោះជំពាក់គេរកលុយសងគេមិនបាន ចឹងមានតែមកទារលុយប្រពន្ធ បើប្រពន្ធមិនឱ្យទេមានតែឈ្លោះទាស់ទែងគ្នា រហូតដល់លែងលះគ្នាក៏មាន»

សម្ដេចក្រឡាហោមបានបន្តឱ្យដឹងទៀតថា បញ្ហាមួយទៀតគឺការលេងល្បែងតាមអ៊ីនធឺណិត ខណៈបច្ចេកវិទ្យារីកចម្រើនជឿនលឿន ដែលបង្កមានការលួចលាក់បើកល្បែងស៊ីសងអនឡាញខុសច្បាប់ដែលរដ្ឋាភិបាលមិនអនុញ្ញាត ខណៈបញ្ហានេះអាចឈានទៅដល់ការលួច ការចាប់ជំរិត ការធ្វើទារុណកម្ម និងការជួញដូរមនុស្ស តាមរយៈការប្រើប្រាស់មនុស្សដើម្បីបម្រើការបើកល្បែងស៊ីសងនេះ។

សម្ដេចថា ល្បែងស៊ីសងអនឡាញខុសច្បាប់នេះដែរ ក៏ទាក់ទៅនឹងអំពើខុសច្បាប់ផ្សេងទៀត ដូចជាការនាំមនុស្សមកកម្ពុជា ជាពិសេសតាមទូកដោយគ្មានទិដ្ឋាការ ប័ណ្ណការងារ និងលិខិតឆ្លងដែនជាដើម។

បើតាមសម្ដេចក្រឡាហោម ស ខេង រហូតមកដល់ពេលនេះក្រសួងមហាផ្ទៃទទួលបានពាក្យបណ្ដឹងជិត ៧០០បណ្តឹងដែលអះអាងថាជាជនរងគ្រោះនៃការជួញដូរមនុស្ស ការរំលោភបំពានផ្លូវកាយ ព្រមទាំងការធ្វើទារុណកម្ម ហើយអាជ្ញាធរបើកការស៊ើបអង្កេត ពិនិត្យឃើញថាអំពើខុសច្បាប់មួយចំនួន កើតឡើងពិតដូចបណ្តឹងដែលបានរាយការណ៍មែន។

សម្ដេចថា៖ «ចឹងមិនត្រូវប្រហែសទេ ហើយបញ្ហានេះក៏អំពាវនាវបងប្អូនប្រជាពលរដ្ឋគាំទ្រនិងចូលរួមផងដែរខ្ញុំ មិនមែនពឹងតែលើសមត្ថកិច្ច លើរដ្ឋបាលខេត្តស្រុក ឬក៏ក្រុមប្រឹក្សាឃុំ មេឃុំ ចៅសង្កាត់ ប៉ូលីស ឬក៏កងរាជអាវុធហត្ថនោះទេ គឺថាយើងទាំងចូលរួមកសាងសង្គមយើង»។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក