ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

អគ្គិភ័យកំពុងតែឆាបឆេះផ្ទះពលរដ្ឋនៅខណ្ឌឫស្សីកែវ ដោយត្រឹមតែមួយថ្ងៃកើតឡើង ៣ករណី

ភ្នំពេញ៖ គិតចាប់ពីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ រហូតដល់រសៀលថ្ងៃនេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣ករណីកើតឡើង។

នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅអាគារទី៦ ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា បណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរជួយអន្តរាគមន៍ភ្លាមៗ ដោយបណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១១បន្ទប់អស់ទាំងស្រុង ប្រភេទសំណង់ថ្មបេតុង ទំហំ ២ម៉ែត្រ គុណ ៤ម៉ែត្រ និងប្រើប្រាស់រថយន្តអគ្គីភ័យពន្លត់អស់ចំនួន ២៤គ្រឿង។

ដោយឡែកករណីទី២ នៅវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានអគ្គីភ័យមួយកន្លែងទៀតឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវមុនីរ៉េត ផ្ទះលេខ១៧១ ក្រុម៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឱ្យឆេះអស់ផ្ទះ១ល្វែងទាំងស្រុង និងរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន ៣ល្វែងទៀត តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ ហើយអគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ ៤៣ឡាន។

គ្រោះអគ្គិភ័យទី៣ កំពុងតែឆាបឆេះផ្ទះពលរដ្ឋនៅវេលាម៉ោងជាង ២រសៀលស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យកំពុងតែបាញ់ពន្លត់។

គួរឱ្យដឹងដែលថា ចំពោះមូលហេតុនៃការបង្កអគ្គីភ័យទាំង៣ករណីខាងលើ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក