ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បុរសម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមដោយក្បាលស្ទើរតែដាច់ចេញពីខ្លួន

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ដោយសាកសពស្ទើរតែដាច់ក្បាលចេញពីខ្លួន ហើយនៅក្បែរសាកសពមានដាវសាំម៉ារ៉ៃមួយដើម ដោយសង្ស័យថាជាអំពើឃាតកម្មកាប់សម្លាប់ជនរងគ្រោះយ៉ាងឃោរឃៅ។

សាកសពជនរងគ្រោះត្រូវបានគេប្រទះឃើញនៅក្នុងទីតាំងលាងរថយន្តដែលគេទុកចោលមួយកន្លែងស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

អធិការដ្ឋាននគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC news ឱ្យដឹងថា សាកសពជនរងគ្រោះត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណកាប់ចំក្បាល កំភួនជើង និងកាប់ចំ-ក ស្ទើរតែជិតកាត់ក្បាលចេញពីខ្លួន។

បើតាមអធិការដ្ឋាននគរបាលខណ្ឌដង្កោ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ហើយសមត្ថកិច្ចកំពុងតែស្វែងរកសាច់ញាតិ ខណៈជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនមកវត្តចាក់អង្រែក្រាម។

លោកបន្តថា ជាមួយគ្នានេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកជនល្មើសដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក