ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នេះបានហៅថារថភ្លើងមែន! ប្រឹងរត់អូសទំនិញឡើងឆេះចេញភ្លើងមែនទែននៅបាត់ដំបង

ខេត្តបាត់ដំបង៖ អគ្គិភ័យមួយបានឆាបឆេះក្បាលរថភ្លើងរបស់ក្រុមហ៊ុនROYAL RAIL WAY បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ចុះជួយបាញ់ទឹកពន្លត់។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី២ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឱ្យឆេះក្បាលរថភ្លើងមួយគ្រឿងរបស់ក្រុមហ៊ុនROYAL RAIL WAY ដែលអ្នកបើកបរឈ្មោះ ឆន ផាន់នី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ។

សមត្ថកិច្ចបានអោយដឹងទៀតថា ដំបូងឡើយគេឃើញរថភ្លើងសណ្តោងទូ១២ទូ មួយគ្រឿងបានដឹកផ្ទុកស្រូវចំនួន ៧២០តោនហើយទំនងជាលើសកម្លាំងម៉ាស៊ីន ក៏បណ្តាលឱ្យម៉ាស៊ីនប្រឹងអូសកកិតចេញផ្កាភ្លើងទើបបណ្តាលអោយឆាបឆេះឡើងតែម្តង ភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យស្រុក០១ គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន និងបំពង់ពន្លត់អគ្គិភ័យក្រុមហ៊ុន០៨ បំពង់ទើបគ្រប់គ្រងស្ថានភាពបាន ។

សម្ភារៈខូចខាតមានរួមមាន ក្បាលម៉ាស៊ីនរថភ្លើង០១គ្រឿង (ខូចខាត៥០%) ប៉ុន្តែមិនមានខូចខាតដល់ស្រូវនិងរងរបួសដល់មនុស្សឡើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក