ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រិលធ្លាក់ខ្លាំង បណ្តាលឱ្យស្លាប់មនុស្សយ៉ាងតិច ១៧នាក់នៅជប៉ុន

ជប៉ុន៖ ព្រិលធ្លាក់ខ្លាំងទ្រង់ទ្រាយធំនៅប្រទេសជប៉ុន បណ្តាលឱ្យមនុស្សយ៉ាងហោច ១៧នាក់បានស្លាប់បាត់បង់ជីវិត និងបណ្តាលឱ្យមនុស្សជាង ៩០នាក់រងរបួស ខណៈលំនៅឋានរាប់រយខ្នងត្រូវបានកាត់ផ្តាច់ថាមពលអគ្គិសនី។ នេះបើតាមការបញ្ជាក់របស់មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូនេះ។ 

រដូវរងារខ្លាំងបានបណ្តាលឱ្យមានការធ្លាក់ព្រិលយ៉ាងខ្លាំងនៅតំបន់ភាគខាងជើងប្រទេស​ចាប់តាំងពីសប្តាហ៍មុន ដែលបណ្តាលឱ្យយានជំនិះមួយចំនួនជាប់គាំងនៅលើផ្លូវ ការពន្យារពេលសវាកម្មដឹកជញ្ជូនទំនិញ និងមានមនុស្សចំនួន ១១នាក់បានស្លាប់គិតត្រឹមថ្ងៃសៅរ៍។ យ៉ាងណាមិញ ព្រិលនៅតែបន្តធ្លាក់ខ្លាំងនៅចុងសប្តាហ៍ Christmas ដែលបណ្តាលឱ្យចំនួនតួលេខអ្នកស្លាប់ដែលរាយការណ៍ដោយអង្គភាពគ្រប់គ្រងគ្រោះមហន្តរាយ និងពន្លត់អគ្គិភ័យបានឱ្យដឹងថា បានកើនឡើងដល់១៧នាក់ និងមានអ្នករងរបួសចំនួន ៩៣នាក់នៅព្រឹកថ្ងៃចន្ទ។ 

ប៉ូលិសក្នុងតំបន់បានជូនដំណឹងឱ្យពលរដ្ឋក្នុងតំបន់ប្រុងប្រយ័ត្ន ជាពិសេសពេលដែលសម្អាតព្រិលពីទីតាំងនានាដូចជាដំបូលផ្ទះជាដើម ដោយសារករណីភាគច្រើននៃអ្នកស្លាប់គឺត្រូវបានកប់នៅក្រោមគំនព្រិលដែលបាក់ធ្លាក់ពីលើដំបូលជាដើម។ 

អង្គភាពគ្រប់គ្រងគ្រោះមហន្តរាយ និងពន្លត់អគ្គិភ័យបានឱ្យដឹងថា មានស្រ្តីចំណាស់វ័យជាង ៧០ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្លាប់កប់នៅក្រោមគំនរព្រិលដ៏ក្រាស់ នៅក្នុងតំបន់ Yamagata ចំងាយជាង ៣០០គីឡួម៉ែត្រភាគខាងជើងទីក្រុងតូក្យូ ជាកន្លែងដែលមានព្រិលធ្លាក់កម្ពស់ជាង ៨០សង់ទីម៉ែត្រកាលពីថ្ងៃសៅរ៍។

ព្រិលធ្លាក់យ៉ាងសម្បើមនេះក៏បានធ្វើឱ្យខូចខាតនៅបណ្តាញតភ្ជាប់ និងផ្ទេរថាមពលអគ្គិសនីនៅកោះភាគខាងជើងប្រទេសផងដែរ ដែលបណ្តាលឱ្យលំនៅឋានប្រមាណ ២ម៉ឺនខ្នងផ្ទះគ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃអាទិត្យ និងបានតភ្ជាប់វិញរួចរាល់ហើយនៅថ្ងៃចន្ទ។ នេះបើតាមប្រភពពីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មជប៉ុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក