ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យនិស្សិតខ្មែរដែលទៅរៀនបន្តនៅក្រៅប្រទេស ឈ្វេងយល់ពីវប្បធម៌ និងសង្គមរបស់ប្រទេសដែលខ្លួននៅ

ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសារខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជំរុញឱ្យនិស្សិតខ្មែរដែលបន្តទៅរៀននៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ខិតខំរៀនសូត្រ និងឈ្វេងយល់ពីវប្បធម៌ ប្រពៃណី សង្គម និងបង្កើតទំនាក់ទំនងល្អជាមួយគ្រប់ជាតិសាសន៍ និងគ្រប់វិស័យក្នុងប្រទេសដែលខ្លួនរស់នៅ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានណែនាំឱ្យនិស្សិតខ្មែរខិតខំសិក្សារៀនសូត្រ និងយកចិត្តទុកដាក់លើកិច្ចការស្រាវជ្រាវដើម្បីឈានទៅចាប់យកជំនាញ និងចំណេះដឹងឱ្យបានច្បាស់លាស់ពិតប្រាកដដើម្បីសម្រេចបានជោគជ័យក្នុងការបំពេញមុខងារ តួនាទី និងភារកិច្ចនាពេលអនាគត។

ជាមួយគ្នានេះលោកក៏បានណែនាំឱ្យនិស្សិតត្រូវប្រព្រឹត្តខ្លួនឱ្យបានល្អស័ក្តិសមជាឯកអគ្គរាជទូត ដែលតំណាងឱ្យប្រទេសម្ពុជានៅលើឆាកអន្តរជាតិ។

លោកបានជូនពរដល់និស្សិតជ័យលាភី ដែលទទួលបានឱកាសក្នុងការបន្តការសិក្សានៅប្រទេសអូស្រា្តលី និងនូវែលសេទ្បង់ ឱ្យសម្រេចបាននូវជោគជ័យក្នុងការរៀនសូត្រ ហើយត្រលប់មកមាតុប្រទេសវិញដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិដែលកំពុងត្រូវការធនធានមនុស្ស។

បន្ថែមពីនេះ លោកបានកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេទ្បង់ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធាន និងពេលវេលា ខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់តាំងពីឆ្នាំ២០១៥។

លោកបន្តថា បើទោះបីពិភពលោកស្ថិតក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩ ក៏ក្រុមការងារបានរក្សានូវការផ្សារភ្ជាប់ទំនាក់ទំនងជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលសេឡង់ ជាពិសេសការជួយដោះស្រាយការលំបាកផ្សេងៗរបស់និស្សិតខ្មែរដែលទៅរៀនសូត្រនៅទីនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក