ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នគរបាលម្នាក់ត្រូវដកបញ្ឈរជើង ៣ខែ ក្រោយផុសអួតរឿងផ្លាកចេញចូលអគ្គស្នងការនគរបាលជាតិ

ភ្នំពេញ៖ មន្ត្រីនគរបាលរដ្ឋបាលទឹកថ្លាលោកអនុសេនីយ៍ឯក ម៉ិច មាស ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហៅមកសួរនាំក្រោយពីបានបង្ហោះលើបណ្ដាញសង្គម Tik Tok ជាមួយខ្លឹមសារទិញលក់ផ្លាកចេញចូលអគ្គស្នងការនគរបាលជាតិ។ ក្រោយពីសួរនាំមន្ត្រីរូបនោះបញ្ជាក់ថា «គ្រាន់តែផុសអួតប៉ុណ្ណោះ»។

យោងតាមការចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា លោកអនុសេនីយ៍ឯក ម៉ិច មាស បានសារភាពថារូបលោក ពិតជាបានបង្ហោះខ្លឹមសារខាងលើពិតប្រាកដមែន តែពុំមានចេតនាក្នុងការលក់ដូរអ្វីឡើយ គោលបំណងគឺផុសអួតដល់មិត្តភ័ក្ត្រដែលជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ ។

ក្រោយមកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដាក់វិន័យរដ្ឋបាល ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកមកបញ្ឈរជើងរយៈពេល ៣ខែ ហើយត្រូវបង្ហាញមុខនៅផ្នែករដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខជារៀលរាល់ថ្ងៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក