ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្ត Zhejiang រាយការណ៍ករណីឆ្លងកូវីដ-១៩​ ជាង ១លាននាក់ក្នុងមួយថ្ងៃ

ចិន៖ ខេត្តហ្សឺជាំង (Zhejiang) ជាខេត្តឧស្សាហកម្មធំបំផុតមួយរបស់ចិន ស្ថិតនៅក្បែរទីក្រុងសៀងហៃ កំពុងប្រយុទ្ធជាមួយអត្រាចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីប្រមាណជា ១លានករណីក្នុងមួយថ្ងៃ ដែលតួលេខនេះរំពឹងថាមានការកើនឡើងទ្វេរដងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីទទួលបន្ទុកក្នុងតំបន់បានឱ្យដឹងនៅថ្ងៃទី២៥ ម្សិលមិញ។ 

បើទោះបីជាមានការកត់ត្រាតួលេខអ្នកឆ្លងខ្ពស់បំផុតនៅទូទាំងប្រទេសក៏ដោយ ប៉ុន្តែអាជ្ញាធរសុខាភិបាលចិននៅតែបន្តរាយការណ៍ពីករណីគ្មានអ្នលស្លាប់ដោយសារកូវីដ-១៩ រយៈពេល ៥ថ្ងៃជាប់ៗគ្នាមកហើយ។ នេះបើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ និងជំងឺឆ្លងរបស់ចិនបញ្ជាក់កាលពីថ្ងៃអាទិត្យ។ 

ប្រជាជន និងអ្នកជំនាញ បានអំពាវនាវឱ្យមានទិន្នន័យត្រឹមត្រូវបន្ថែមទៀត ខណៈដែលការឆ្លងបានកើនឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានធ្វើការផ្លាស់ប្តូរយ៉ាងទូលំទូលាយចំពោះគោលនយោបាយសូន្យ-COVID ដែលបានធ្វើឱ្យពលរដ្ឋរបស់ខ្លួនរាប់រយលាននាក់ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅការគ្រប់គ្រងពាក់ព័ន្ធនឹងកូវីដ-១៩ និងបានជះឥទ្ធិពលជាខ្លាំងចំពោះសេដ្ឋកិច្ចនៃប្រទេសមហាអំណាចទី២របស់ពិភពលោកមួយនេះ។

ការប៉ាន់ស្មាន និងគ្រប់គ្រងទិន្នន័យនៃអ្នកឆ្លងកូវីដ-១៩ថ្មីកាន់តែលំបាក បន្ទាប់ពីគណៈកម្មាធិការសុខាភិបាលជាតិបានបញ្ឈប់ការចេញផ្សយតួលេខអ្នកឆ្លងកូវីដ-១៩ ថ្មីប្រចាំថ្ងៃ និងប្រគល់តួនាទីនេះទៅ CDC ជំនួសវិញ។

ក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋបាលខេត្តហ្សឺជាំងបញ្ជាក់ថា ការឆ្លងរាលដាលកម្រិតខ្ពស់ត្រូវគេប៉ាន់ស្មានថានឹងមកដល់ទឹកដីខេត្តហ្សឺជាំង ដែលអាចនឹងរាលដាលខ្លាំងក្នុងថ្ងៃឆ្លងឆ្នាំថ្មី ដែលគេរំពឹងថាតួលេខនៃអ្នកឆ្លងនឹងកើនដល់ ២លាននាក់។ ខេត្តហ្សឺជាំង ដែលមានប្រជាជនប្រមាណ ៦៥,៤លាននាក់បានបញ្ជាក់ថា ក្នុងចំណោមតួលេខនៃអ្នកឆ្លងកូវីដ-១៩ ជាងមួយលាននាក់ មានអ្នកជំងឺប្រមាណ ១៣,០០០នាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក