ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនមានពិការភាពនឹងទទួលបានផលប្រយោជន៍បន្ថែមពីច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងថា ជនមានពិការភាពនឹងទទួលបានផលប្រយោជន៍បន្ថែមពីច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល បន្ទាប់ពីក្រសួងវប្បធម៌បានប្រជុំពិគ្រោះយោបល់។

ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលអនុញ្ញាតឱ្យមានការផលិតទម្រង់ផ្សេងៗ ដែលអាចចែកជូននិងប្រើប្រាស់ដល់ជនមានពិការភាព និងការបោះពុម្ភផ្សេងៗទៀតដែលតម្រូវដោយសន្ធិសញ្ញាម៉ារ៉ាកេសឆ្នាំ២០១៣។

លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានថ្លែងបែបនេះក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សិក្ខាសាលានេះបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការការពារនូវផលិតផលវប្បធម៌ ដែលជាស្នាដៃរបស់អ្នកនិពន្ធ អ្នកសម្តែង ផលិតករ ហ្វូណូក្រាម និងអង្គភាពទូរផ្សាយ។

លោកបានឱ្យដឹងថា ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនេះ មានការអនុញ្ញាតឱ្យមានការផលិតទម្រង់ផ្សេងៗ ដែលអាចចែកជូននិងប្រើប្រាស់ ដល់ជនមានពិការភាពភ្នែក គថ្លង់ និងការបោះពុម្ភផ្សេងៗទៀត ដែលតម្រូវដោយសន្ធិសញ្ញាម៉ារ៉ាកេសឆ្នាំ២០១៣ ដើម្បីសម្រួលដល់ការទទួលបាននូវការបោះពុម្ភស្នាដៃ សម្រាប់ជនមានពិការភាពភ្នែក ជនបាត់បង់សមត្ថភាពចក្ខុទស្សន៍ ឬជនមានពិការភាពការបោះពុម្ភដទៃទៀត។

កម្មវិធីនេះក៏មានការចូលរួមពីរដ្ឋលេខាធិការក្រសួងវប្បធម៌ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ផងដែរ។

បើតាមលោក ឯម ច័ន្ទមករា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនដើម្បីបង្កឱកាសចូលរួមដោយសមភាពក្នុងសកម្មភាពសង្គម ដោយជំរុញការផលិតនិងបោះពុម្ភឯកសារ ឬព័ត៌មានជាទម្រង់ងាយស្រួលអានសម្រាប់ជនមានពិការភាព និងបង្កើនការប្រើប្រាស់ភាសាសញ្ញា អក្សរប្រៃយ៍ (អក្សរស្ទាប) អក្សរពុម្ភធំ សំឡេងឱ្យបានទូលំទូលាយ ដើម្បីផ្តល់ឱកាសទំនាក់ទំនង ការបញ្ចេញមតិយោបល់ និងការទទួលបានព័ត៌មានសម្រាប់ជនមានពិការភាពគ្រប់ប្រភេទ សំដៅលើកកម្ពស់នូវសិទ្ធិទទួលបានការអប់រំនិងឱកាសធ្វើការស្រាវជ្រាវ។

បន្ថែមពីនេះ ការយកចិត្តទុកដាក់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការបញ្ចូលនូវមាត្រាមួយចំនួន នៃសន្ធិសញ្ញាម៉ារ៉ាកេសឆ្នាំ២០១៣ ទៅក្នុងច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ស្តីពីការផលិតឡើងវិញសម្រាប់ជនមានពិការភាពភ្នែកនិងគថ្លង់ គឺពិតជាមានសារៈសំខាន់បំផុត ដើម្បីសម្រួលដល់ការទទួលបាននូវការបោះពុម្ពស្នាដៃសម្រាប់ជនមានពិការភាពភ្នែក ជនបាត់បង់សមត្ថភាពចក្ខុទស្សន៍។

គួរឱ្យដឹងដែលថា សន្ធិសញ្ញាម៉ារ៉ាកេស មានគោលបំណងធ្វើឱ្យប្រសើរឡើង លើការបោះពុម្ពស្នាដៃសម្រាប់ជនមានពិការភាពការបោះពុម្ព ដោយលុបបំបាត់នូវឧបសគ្គផ្នែកច្បាប់ពាក់ព័ន្ធនឹងសិទ្ធិអ្នកនិពន្ធនៅថ្នាក់ជាតិ និងអន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក