ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់បង្ខំចិត្តចាកចេញពីទីលំនៅដោយសារទឹកជំនន់ចំថ្ងៃគ្រិស្តម៉ាស

ហ្វីលីពីន៖ ទឹកជំនន់ចំថ្ងៃគ្រិស្តម៉ាសនៅក្នុងប្រទេសហ្វីលីពីន បានបង្ខំចិត្តឱ្យអាជ្ញាធរជម្លៀសប្រជាជនប្រមាណជិត ៥ម៉ឺននាក់ចាកចេញពីទីលំនៅភ្លាមៗ។ នេះបើតាមការបញ្ជាក់ដោយអាជ្ញាធរទទួលបន្ទុកឱ្យដឹងនៅថ្ងៃចន្ទ ទី២៦ ខែធ្នូនេះ។

ក្រុមមន្ត្រីបានបន្ថែមថា មនុស្សពីរនាក់បានស្លាប់ និង ៩នាក់ផ្សេងទៀតបានបាត់ខ្លួន នៅក្នុងហេតុការណ៍ភ្លៀងធ្លាក់យ៉ាងសន្ធាប់ ដែលបានជន់លិចផ្នែកខ្លះនៃភាគខាងត្បូងនៃកោះមិនដាណាវ (Mindanao)។ គ្រោះមហន្តរាយនេះបាននាំឱ្យមានការរំខានខ្លាំងបំផុតមួយសម្រាប់ថ្ងៃបុណ្យឈប់សំរាករបស់ប្រជាជនក្នុងតំបន់នៃប្រទេសកាន់សាសនាគ្រិស្តមួយនេះ។ 

ក្រុមការងារគាំពារជនស៊ីវិលបានថ្លែងប្រាប់អ្នកសារព័ត៌៌មានពីតំបន់ដែលមានប្រជាជនជម្លៀសចេញថា មានតំបន់ខ្លះបានជន់លិចលើសកំពស់ទ្រូងទៀតផងកាលពីម្សិលមិញ ប៉ុន្តែនៅថ្ងៃនេះភ្លៀងបានថមថយហើយ ដែលក្រុមការងារអាចគ្រប់គ្រងស្ថានការណ៍បាន។ 

គួរបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់បង់ជីវិតទាំងពីរនាក់ បើតាមរបាយការណ៍ស្ថិតនៅទីក្រុង Jiminez នៃកោះមិនដាណាវនោះផ្ទាល់។ 

តំបន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសហ្វីលីពីន បានរងការវាយប្រហារដោយអាកាសធាតដ៏អាក្រក់ ចំពេលដែលប្រទេសប្រជុំកោះងាយរងគ្រោះមួយនេះចាប់ផ្តើមរដូវកាលឈប់សំរាកប្រចាំឆ្នាំរបស់ខ្លួន។ ក្នុងរដូវកាលគ្រិស្តម៉ាសនេះ ប្រជាជនរាប់លាននាក់បានធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើតពីក្រៅប្រទេសវិញ ដើម្បីជួបជុំក្រុមគ្រួសារ និងញាតិមិត្ត​​បងប្អូន។ 

ប្រទេសហ្វីលីពីន ត្រូវបានគេចាត់ថ្នាក់ជាប្រទេសដែលងាយរងគ្រោះធម្មជាតិខ្លាំងជាងគេបំផុតដែលបណ្តាលមកពីកត្តាបម្រែបម្រួលអាកាសធាតុ។ ដោយឡែក ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ព្យុះនឹងកាន់តែមានឥទ្ធិពលខ្លាំងដោយសារតែផែនដីកាន់តែក្តៅខ្លាំង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក