កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

នាយករដ្ឋមន្ត្រីឧបត្ថម្ភបេក្ខជនប្រឡងបាក់ឌុបដែលមានវ័យចំណាស់ជាងគេនូវថវិកា ១០លានរៀល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងបានឧបត្ថម្ភថវិការចំនួន ១០លានរៀលដល់អ្នកស្រី ហែម ស៊ីណាត ដែលជាបេក្ខជនប្រឡងបាក់ឌុបចាស់ជាងគេក្នុងឆ្នាំ២០២២ និងជូនពរអ្នកស្រីឱ្យប្រឡងជាប់បាក់ឌុបនៅឆ្នាំ២០២៣ ខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានផុសនៅលើបណ្ដាញសង្គមហ្វេសបុករបស់សម្ដេចថា៖ «ដើម្បីលើកទឹកចិត្តដល់ការរៀនពេញមួយជិវិត ខ្ញុំសូមចូលរួមឧបត្ថម្ភដល់ប្អូនស្រី ហែម សុីណាត អាយុ ៥៦ឆ្នាំ ដែលចូលប្រឡងបាក់ឌុបហើយធ្លាក់នូវថវិកាចំនួន ១០លានរៀល។ ជូនពរប្អូនស្រីប្រឡងជាប់នៅឆ្នាំ២០២៣ ខាងមុខ»។

អ្នកស្រី ហែម ស៊ីណាត បច្ចុប្បន្នជាគ្រូអក្ខរកម្មជាប់កិច្ចសន្យា បង្រៀនក្មេងៗនៅសាលាបឋមសិក្សាថ្មរមៀល ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ អ្នកគ្រូ ហែម ស៊ីណាត បានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៩ នៅក្នុងឆ្នាំ១៩៨៥។ អ្នកគ្រូមានបំណងប្រាថ្នានៅថ្ងៃអនាគតចង់ក្លាយជាគ្រូចំណេះទូទៅ ទើបអ្នកគ្រូប្រឹងប្រែងប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ។

អ្នកគ្រូ ហែម ស៊ីណាត បានបញ្ជាក់ថា អ្នកគ្រូពិបាកក្នុងការចងចាំ ដោយសារអ្នកគ្រូមានវ័យកាន់តែចាស់ ហើយអ្នកគ្រូខ្សោយខាងគណិតវិទ្យា និងភាសាអង់គ្លេស។

បេក្ខជនវ័យ៥៦ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ពីមហាជន ក្រោយពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Lav Tola Serey Sohorn ដែលជាអ្នកសង្កេតការណ៍ម្នាក់បានថត និងបង្ហោះខ្លឹមសាររៀបរាប់ពីគោលបំណងមកប្រឡងបាក់ឌុបរបស់បេក្ខជន ហែម ស៊ីណាត ដែលធ្វើឱ្យមហាជនស្ងប់ស្ងែងនឹងការតស៊ូដើម្បីឱ្យសម្រេចបានគោលបំណងដែលចង់ធ្វើជាគ្រូបង្រៀនចំណេះទូទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក