វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ប្រជាពលរដ្ឋ ៤៨នាក់ខេត្តកំពង់ឆ្នាំង ដែលប៉ះពាល់សពដែលស្លាប់ដោយសារ កូវីដ-១៩ លទ្ធផលពិនិត្យសំណាកលើកទី១ ទាំង៤៨នាក់អវិជ្ជមានទាំងអស់

កំពង់ឆ្នាំង៖ វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០និង៥៥នាទីបានឱ្យដឹងថា ករណីប្រជាពលរដ្ឋ ៤៨នាក់ នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានទាក់ទងផ្ទាល់ជាមួយនឹងសពឈ្មោះ នូ ចុល ភេទប្រុស អាយុ៥៧ឆ្នាំ ដែលស្លាប់ដោយសារ covid-19 បានពិនិត្យសំណាកកាលពីថ្ងៃទី២០ ខែមេសា ជាលទ្ធផល ការធ្វើតេស្តសំណាកលើកទី១ ទាំង៤៨នាក់បានបង្ហាញថា អវិជ្ជមានទាំងអស់ មានទាំងកូនបង្កើតរបស់សព ចៅបង្កើតសព និង សាច់ញាតិផងដែរ។

សូមបញ្ជាក់ជូនផងដែរថា ឈ្មោះ នូ ចុល មានទីលំនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លាប់កាលពីយប់វេលាម៉ោង២និង០០នាទី ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារជំងឺកូវីដ-១៩ នៅភូមព្រះរាមរង្សី ឃុំជ្រៃបាក់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕

ប្រភព: មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក