ភ្នំពេញ៖ នៅថ្ងៃទី២៦ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន១០នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ធ្នូ ២០២២។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៥២៥នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៣៦៤នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៨ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៧០៣ករណី(ជាប្រភេទអូមីក្រុង) ៕