ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោអំពាវនាវពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ខណៈនៅសល់ក្នុងឃ្លាំង៧លានដូស

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួចម្តងហើយម្តងទៀតឱ្យពលរដ្ឋដែលមិនទាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ រួសរាន់ទៅចាក់វ៉ាក់សាំង ខណៈនៅសល់វ៉ាក់សាំងក្នុងឃ្លាំងចំនួន ៧លានដូសទៀត។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង ៩៥គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ពលរដ្ឋខ្មែរចំនួន ៤លាននាក់ទៀតមិនទាន់ទៅទទួលវ៉ាក់សំាងកូវីដ-១៩ ប្រឆាំងជំងឺដូសជំរុញទី៣។

សម្តេចបានកត់សម្គាល់ ពលរដ្ឋមិនទៅទទួលវ៉ាក់សាំងដូសជំរុញ ដោយសារគិតថា កម្ពុជាមិនមានអ្នកស្លាប់ និងគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ តទៅទៀត។ សម្តេចតេជោបានថ្លែងថា បើកាលណាពលរដ្ឋទៅចាក់វ៉ាក់សាំងគ្រប់ពេញលេញ នឹងមានភាពស៊ាំសហគមន៍កាន់តែរឹងមាំ ហើយអ្នកឆ្លងក៏មិនមានអាការធ្ងន់ធ្ងរដូចនឹងករណីសម្តេចឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែសម្តេចមានសុខភាពល្អធម្មតា។

សម្តេចគូសបញ្ជាក់ថា ខាងចិនឱ្យវ៉ាក់សាំងកូវីដ-១៩ មកកម្ពុជាចំនួន ២០លានដូស តែទើបតែបានដឹកមកកម្ពុជាចំនួន ៥លានដូស ហើយ១៥លានដូសទៀតសម្តេចឱ្យផ្អាកដឹកមក ដោយសារតែកម្ពុជាប្រើវ៉ាក់សាំងមិនទាន់អស់។ ចំពោះខាងអាមេរិក ក៏ផ្តល់ឱ្យកម្ពុជាចំនួន ៧លាន ៥សែនដែរ ដោយដឹកមក ២លានដូសហើយ។

សម្តេចបានអំពាវនាវឱ្យពលរដ្ឋបន្តទៅចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារពីជំងឺឆ្លងផ្សេងៗ ពីព្រោះមិនដឹងថានៅថ្ងៃខាងមុខនឹងមានជំងឺអ្វីកើតឡើងជាបន្តទៀតទេ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក