ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោនឹងជួយជ្រោមជ្រែងឱ្យ គីមហុង រៀនចប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវ័យក្មេងជាងគេ

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបំពេញបំណងដែលចង់ឱ្យយុវសិស្ស ហ៊ឺ ទៀងគីមហុង ប្រឡងជាប់បាក់ឌុបក្នុងវ័យក្មេងជាងគេនៅកម្ពុជា ហើយគោលបំណងទី២របស់សម្តេច គឺចង់ឱ្យយុវសិស្សវ័យ១៣ឆ្នាំរូបនេះរៀនចប់ថ្នាក់បរិញ្ញាបត្រនៅអាយុ ១៧ឆ្នាំ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវ័យក្មេងជាងគេផងដែរ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង ៩៥គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាបន្តទៀត យុវសិស្ស គីមហុង នឹងសិក្សាជំនាញ២ដំណាលគ្នា គឺជំនាញព័ត៌មានវិទ្យា និងស្ថាបត្យកម្ម។

សម្តេចមានគោលបំណងចុងក្រោយគឺចង់ឱ្យយុវសិស្ស គីមហុង រៀនចប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្ត្រដែលមានគុណភាពខ្ពស់ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងគ្រួសារ។

ក្រោយពីយុវសិស្ស ហ៊ឺ ទៀងគីមហុង បានប្រឡងជាប់និទ្ទេស C ទាំងគីមហុង និងក្រុមគ្រួសារបានសុំទោសសម្តេចតេជោដែលមិនអាចប្រឡងជាប់និទ្ទេស A។ សម្តេចបានឆ្លើយតបទៅវិញ ទោះជាប់និទ្ទេសអ្វីក៏ដោយ គឺសុទ្ធតែជាប់បាក់ឌុបទាំងអស់។

គូសបញ្ជាក់ថា គីមហុង គឺជាសិស្សម្នាក់ដែលសម្តេចបានហៅមកជួបផ្ទាល់ ដោយធ្វើតេស្តគណិតវិទ្យា និងវិធីស្រាវជ្រាវវាស់ទីតាំងភូមិសាស្រ្តផែនទីនៅលើ Google map និងឲ្យនិយាយ អង់គ្លេសជាមួយចៅស្រីរបស់សម្តេច។

ដោយសារតែមើលឃើញពីសមត្ថភាពខ្ពស់របស់យុវសិស្ស គីម ហុង សម្តេចបានផ្តល់អំណោយផ្ទះមួយខ្នងនៅស្ទឹងមានជ័យដើម្បីឱ្យ គីមហុង មានឱកាសបន្តការសិក្សានៅភ្នំពេញ រួមទាំងឧបត្ថម្ភប្រាក់ប្រចាំឆ្នាំមួយចំនួនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក