ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៅខែកុម្ភៈឆ្នាំ២០២៣

កំពង់ស្ពឺ៖ ក្នុងពិធីបើកការដ្ឋានសាងសង់លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងបាក់ឌុបឆ្នាំនេះជាប់និទ្ទេសAនៅខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

សម្តេចតេជោ បានបញ្ជាក់ថា គម្រោងជួបជាមួយសិស្សនិទ្ទេស A នៅខែកុម្ភៈ ដោយសារតែត្រូវបញ្ជាទិញ Ipad សម្រាប់ចែកជូនសិស្សពូកែដែលជាប់និទ្ទេសA។

សម្តេចតេជោបានលើកទឹកចិត្តឱ្យអភិបាលខេត្តផ្តល់អំណោយលើកទឹកចិត្តដល់សិស្សជាប់និទ្ទេសA ដូចខេត្តកំពង់ស្ពឺដែលគ្រោងផ្តល់ម៉ូតូដល់សិស្សនិទ្ទេសA ឆ្នាំនេះចំនួន២២នាក់។

នាយករដ្ឋមន្ត្រីបានណែនាំដល់សិស្សដែលបានប្រឡង កុំផ្តោតលើនិទ្ទេស គួរតែផ្តោតលើគោលដៅសិក្សាបន្តនៅថ្នាក់បរិញ្ញាបត្រ។ សម្តេចបានថ្លែងថា៖«កាលណាជាប់បាក់ឌុបហើយ យើងនឹងមានឱកាសដើម្បីឈានដល់ការចូលមហាវិទ្យាល័យ។ ឯរឿងនិទ្ទេស គឺជារឿងមួយ មិនប្រាកដទេណា និទ្ទេសA ពេលចូលមហាវិទ្យាល័យពូកែជាងនិទ្ទេស E ទេណា»

សម្តេចតេជោបានណែនាំឱ្យសិស្សដែលមិនជាប់បាក់ឌុបឆ្នាំនេះបន្តខិតខំរៀនដើម្បីប្រឡងនៅឆ្នាំក្រោយទៀត ដូចនឹងការតាំងចិត្តរបស់បេក្ខជនវ័យជិត៦០ម្នាក់នៅខេត្តបន្ទាយមានជ័យដែលប្តេជ្ញាខិតខំរៀនសូត្រដើម្បីប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំក្រោយ។

សម្តេចតេជោ បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំការប្រឡងបាក់ឌុបប្រកបដោយជោគជ័យ។

គូសបញ្ជាក់ថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២២ មានសិស្សចំនួន៩០៩៥០នាក់ប្រឡងជាប់ ស្មើនឹង ៧២.៣៣ ភាគរយ ក្នុងនោះមានសិស្សជាប់និទ្ទេសA ចំនួន១០៤៩ នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០ នាក់

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក