ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី៖ មិនប្រាកដថាសិស្សនិទ្ទេស A មានលទ្ធផលល្អជាងសិស្សនិទ្ទេស E ទេ

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តសិស្សដែលបានប្រឡងបាក់ឌុបទោះបីជានិទ្ទេសណាក៏ដោយ សំខាន់គឺសិស្សទាំងអស់គ្នាបានជាប់។ សម្ដេចបានបន្ថែមថាមិនប្រាកដទេថាសិស្សទទួលបាននិទ្ទេស A មានលទ្ធផលល្អជាងសិស្សនិទ្ទេស E នៅថ្នាក់សាកលវិទ្យាល័យ។

ថ្លែងក្នុងពិធីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សិស្សដែលជាប់បាក់ឌុបគឺមានសិទ្ធិដូចគ្នាទាំងអស់ក្នុងការចូលរៀនសាកលវិទ្យាល័យ មិនថាសិស្សនិទ្ទេស A ឬ E នោះទេ។

សម្ដេចបានលើកឡើងថា៖ «កូនៗត្រូវផ្ដោតគោលដៅប្រលងគឺដើម្បីអីគឺជាប់បាក់ឌុប។ ពេលជាប់ហើយយើងនឹងមានតម្រូវការចូលមហាវិទ្យាល័យ រឿងនិទ្ទេសជារឿងមួយ»

សម្ដេចតេជោ បានអំពាវដល់សិស្សដែលប្រឡងមិនជាប់ឱ្យខិតខំសិក្សា និងចូលប្រឡងម្ដងទៀតនៅឆ្នាំក្រោយ ខណៈជំរុញឱ្យសិស្សចូលរៀនបរិញ្ញាបត្ររងដើម្បីត្រៀមចូលរៀនបរិញ្ញាបត្រផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក