ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្រៀបធៀបពីអតុល្យភាពក្រោយថ្ងៃរំដោះ និងបច្ចុប្បន្ន

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រៀបធៀបអតុល្យភាពដែលកម្ពុជាជួបប្រទះពីពេលដែលរំដោះពីខ្មែរក្រហម និងពេលបច្ចុប្បន្ន ដែលមានភាពខុសគ្នា។

ថ្លែងក្នុងពិធីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចធ្លាប់បានសរសេរសៀវភៅមួយក្បាលកាលពី៣០ឆ្នាំមុន ដោយបានលើកឡើងពីអតុល្យភាពទាំង៤ ដែលមានដូចជា អតុល្យភាពរវាងសេចក្ដីត្រូវការ និងការផ្គត់ផ្គង់ អតុល្យភាពនៃការចំណាយនិងចំណូលថវិកាជាតិ អតុល្យភាពនៃរូបិយវត្ថុ និងទំនិញ។ ដែលទាំងអស់នេះបានកើតក្នុងពេលដែលកម្ពុជាទើបផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមឆ្នាំ១៩៧៩។

សម្ដេចបានបញ្ជាក់ថា៖ «បើខ្ញុំមិនច្រលំទេខ្ញុំបានសរសេរពីបញ្ហាហ្នឹង ហើយបានលើកឡើងពីរឿងហ្នឹង»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថាបច្ចុប្បន្នកម្ពុជានៅតែជួបអតុល្យភាព តែក្នុងរូបភាពថ្មីគឺអតុល្យភាពរវាងផលិតកម្ម និងទីផ្សារ អតុល្យភាពនៃមធ្យោបាយធ្វើដំណើរ និងផ្លូវធ្វើដំណើរ អតុល្យភាពរវាងចំណូល និងចំណាយ និងអតុល្យភាពនៃរូបិយវត្ថុ និងទំនិញ ដែលកើតឡើងដោយសារកូវីដ-១៩ និងសង្គ្រាមរុស្ស៊ីអ៊ុយក្រែន។

គិតរហូតមកដល់ពេលនេះមានរយៈពេល ៤៣ឆ្នាំហើយដែលរណសិរ្សរំដោះជាតិកម្ពុជាបានវាយផ្ដួលរំលំបនប្រល័យពូជសាសន៍នាំយកសិទ្ធិរស់រានមានជីវិតជូនប្រជាពលរដ្ឋខ្មែរឡើងវិញ។ ការផ្ដួលរំលំខ្មែរក្រហមពេលនោះរដ្ឋាភិបាលបណ្ដោះអាសន្នកម្ពុជាត្រូវបានអន្តរជាតិដាក់ទណ្ឌកម្ម ក្នុងពេលដែលដៃម្ខាងជាប់ប្រយុទ្ធជាមួយខ្មែរក្រហម និងដៃម្ចាងទៀតខំប្រឹងជួយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

រយៈពេល ៤៣ឆ្នាំមកនេះកម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសដែលញាំញីដោយសង្គ្រាម ក្លាយជាប្រទេសមួយដែលកំពុងមានការអភិវឌ្ឍន៍មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក