ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Mbappe ពាក់អាវ PSG បង្ហាញមុខលើក្រប FIFA22 ទោះមានចចាមអារ៉ាមច្រើនជាមួយ Real Madrid

កម្សាន្ត៖ ក្រុមហ៊ុនហ្គេមបាល់ទាត់ EA Sports បានទម្លាយចេញនូវកីឡាករដែលជាម៉ូឌែលក្របមុខនៃហ្គេមរបស់ខ្លួន សម្រាប់ប្រភេទ Edition ចុងក្រោយបង្អស់ក្នុងឆ្នាំ២០២២ ឬហៅថា FIFA22 ដែលនឹងបញ្ចេញឱ្យអ្នកគាំទ្រអាចទាញយកមកលេងបានឆាប់ៗនាពេលខាងមុខ។

នៅក្របមុខរបស់ហ្គេម FIFA22 នេះ បានជ្រើសរើសយកកីឡាករវ័យ២២ឆ្នាំ សញ្ជាតិបារាំង Kylian Mbappe ដែលពាក់អាវក្លិប Paris Saint-Germain រដូវកាលថ្មី បើទោះបីជាកីឡាកររូបនេះមានពាក្យចចាមរ៉ាមច្រើនលើសលុបអំពីការផ្ទេរទៅកាន់ក្របខណ្ឌ La Liga ជាមួយក្លិប Real Madrid យ៉ាងណាក្តី។

ក្រោយពេលឃើញមុខ Mbappe ពាក់អាវ PSG លើក្របមុខរបស់ហ្គេម FIFA បែបនេះ អ្នកគាំទ្រភាគច្រើនគិតថាទំនងជានឹងឃើញមុខកីឡាកររូបនេះបន្តស្នាក់នៅជាមួយក្លិបអ្នកមានបារាំងនេះបន្តនៅរដូវកាល ២០២១/២២ ប៉ុន្តែយ៉ាងណាមិញ កន្លងមកគេក៏ធ្លាប់ឃើញមានកីឡាករដែលបង្ហាញមុខលើក្របរបស់ហ្គេម FIFA ហើយក៏ផ្លាស់ទៅកាន់ក្លិបថ្មីនៅពេលក្រោយផងដែរ។ ជាក់ស្តែង កីឡាករ Cristiano Ronaldo បានបង្ហាញមុខជាមួយឯកសណ្ឋាន Real Madrid នៅលើក្របហ្គេម FIFA19 ហើយក្រោយមកក៏បានផ្លាស់ប្តូរទៅកាន់ក្លិប Juventus តែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក