ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បងថ្លៃក្លាយជាបងថោក ក្រោយព្យាយាមចាប់រំលោភប្អូនថ្លៃ

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំ ក្រោយពីមានកុមារីរងគ្រោះអាយុ ១៤ឆ្នាំម្នាក់ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានប្តឹងថា ជនសង្ស័យត្រូវជាបងថ្លៃប្រុសបានព្យាយាមចាប់រំលោភនិងស្ទាបអង្គែលប្រដាប់ភេទជាច្រើនដង តែសំណាងល្អបងស្រីបង្កើតមកជួយទាន់ទើបបែករឿង និងបានប្តឹងឲ្យនគរបាលជួយអន្តរគមន៍តែម្តង។

នគរបាលប៉ុស្តិ៍ប៉ោយប៉ែតបានឲ្យដឹងនៅថា យោងការរៀបរាប់ក្នុងពាក្យបណ្តឹង ក្មេងស្រីរងគ្រោះឈ្មោះ ឡ ម.ថ.ន រស់នៅភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត បានអះអាងថា ឈ្មោះ សូយ សី ភេទប្រុស អាយុ ៣៣ឆ្នាំ បានធ្វើសកម្មភាព ស្ទាបអង្អែលប្រដាប់ភេទ (ប្រទូសគេខ្មាស់) លើជនរងគ្រោះជាច្រើនលើក បាច់តាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ តែត្រូវបានក្មេងស្រីស្រែកនឹងដេញចេញពីបន្ទប់ ក្រោយមកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩យប់ ខណះពេលដែលនាងកំពុងដេកក្នុងបន្ទប់ បងថ្លៃប្រុសឈ្មោះ សូយ សី បានដើរពីផ្ទះរបស់ខ្លួនរួចមកលបលួចចូលក្នុងបន្ទប់របស់នាងម្តងទៀត ដោយបានប្រទូស្តកេរ្តិ៍ខ្មាសក្មេងស្រីរងគ្រោះម្ដងទៀត ពេលនេះនាងបានព្យាយាមរើបំរ៉ាស់និងរុញច្រាន តែរើមិនរួច សំណាងល្អបងស្រីបង្កើតរបស់នាងឈ្មោះ ឡោះ ម៉ារីនី ដើរមកបើកទ្វារបន្ទប់ ឃើញប្ដីគាត់ឱបជនរងគ្រោះពីក្រោយ ក៏ចាប់អូសទៅក្រៅផ្ទះហើយជេរវ៉ៃឈ្លោះគ្នា។ 

ក្មេងស្រីរងគ្រោះថា៖ «រឿងនេះខ្ញុំក៏ធ្លាប់ប្រាប់បងស្រីដែរ ពេលនេះគាត់បានឃើញច្បាស់ផ្ទាល់ភ្នែកទើបសម្រេចប្តឹង»។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យ សូយ សី បានសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូច្នោះមែន។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក