ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តារាចម្រៀងជើងចាស់ ពូ ឃ្លាំងលើកទឹកចិត្ត ហ្វាហ្វា ក្រោយរងការរិះគន់ចាស់ដៃពីមហាជនក្នុងរឿងភាគ «ស្នេហាល្ងង់+ល្ងង់»

ភ្នំពេញ៖ ក្រោយមានការភ្ញាក់ផ្អើល ដោយតារាសម្តែងស្រីល្បីមួយរូប កញ្ញា ហ្វាហ្វា សម្តែងក្នុងរឿងភាគមួយដែលមានទាំងឈុតស្រើបស្រាល និងកំសត់ ទទួលបានទាំងការរិះគន់ និងគ្រាំទ្រ ខណៈតារាចម្រៀង Original Song ជើងចាស់ពូឃ្លាំងក៏បានបញ្ជេញមតិលើកទឹកចិត្តចំពោះតារាសម្តែងស្រីនេះផងដែរ។

មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាសម្ដែងស្រីដ៏ល្បីឈ្មោះកញ្ញា ហ្វាហ្វា សម្តែងជាដៃគូនឹងបុរសឯកល្បីឈ្មោះលោក ឡៅ បញ្ញា ក្នុងរឿងភាគចំណងជើងថា «ស្នេហាល្ងង់+ល្ងង់» ដែលមានការបញ្ចេញមតិជាច្រើន ដោយខ្លះគាំទ្រ ខ្លះទៀតបង្ហាញការមិនពេញចិត្តចំពោះរឿងនេះ។

បន្ទាប់ពីមានការរិះគន់ខ្លាំងជាហូរហែរ តារាចម្រៀងជើងចាស់ល្បីឈ្មោះបោះសម្លេង ពូ ឃ្លាំង បានបង្ហោះរូបភាពប៉ុន្មានសន្លឹកអមជាមួយសារបញ្ចេញមតិ លើកទឹកចិត្តដល់តារាសម្តែងស្រី ហ្វាហ្វា នេះផងដែរ។

លោកថា៖ «នឹកឃើញកាលសម្តែងជាមួយក្មួយ SKY រាងភ័យៗដែលកាលនឹង សំខាន់ពូ ឃ្លាំង មិនមែនឈ្មោះ រាជ ….. និយាយលេងទេប្អូន Fa Fa ជូនពរអោយរឹងមាំ ឆ្លងផុតព្យុះភ្លៀង រៀនទទួលស្គាល់កំហុស រៀនដោះលែង រៀនសាងអ្វីដែលថ្មីៗ អ្វីដែលខុស ទុកជាមេរៀន កុំគិតរឿងដែលអវិជ្ជមាន…. ជូនពរអោយក្មួយ កាន់តែល្បីបន្តទៀត….»

គួរឱ្យដឹងដែលថា ក្រោយមានការមតិរិះគន់ជាច្រើនចំពោះតារាសម្តែងស្រី ហ្វាហ្វា ក្នុងរឿងភាគ«ស្នេហាល្ងង់+ល្ងង់» ក៏បានបង្ហោះសារ ពីការលះបង់សម្តែងរឿង ព្រមទាំងអរគុណចំពោះមហាជនដែលគាំទ្រ និងយល់ពីអត្ថន័យនៃរឿងនេះ។ 

កញ្ញាថា៖ «អរគុណបង ដែលបងយល់ពីការលះបង់ និងក្តីស្រលាញ់ក្នុងវិស័យសិល្បៈខ្មែរនេះ ពេលថតមានទាំង director ក្រុមការងារ តួ ពួកយើងខំប្រឹងទាំងអស់គ្នាដោយមិនដែលគិតថា ពេលយប់រឺក៏ថ្ងៃ ពេលខ្លះថត រហូតមិនមានពេលសម្រាប់គ្រួសារផង»

ដោយឡែក ម្ចាស់ផលិតកម្ម Sastra Film លោកស្រី ប៊ុន ចាន់និមល ក៏បានបញ្ជាក់និងឆ្លើយតបចំពោះមហាជនដែលប្រតិកម្មលើរឿងភាគខ្លីនេះឱ្យបានដឹងថា ការផលិតរឿង ស្នេហា ល្ងង់+ល្ងង់ គឺ ចង់ប្រែក្លាយជាឧស្សាហកម្មភាពយន្តដែលអាចអោយបរទេសចូលមើលភាពយន្តខ្មែរបាន ហើយក៏បានដាក់បញ្ចាក់ក្នុងកម្មវិធី (App) របស់ខ្លួនដែលថាជាប្រភេទរឿង១៨+ និងតម្រូវឱ្យបង់ប្រាក់ទើបអាចទស្សនាបាន ហើយក៏ជាប្រភេទរឿងបែបអប់រំផងដែរ។

លោកស្រីថា៖ «រឿងនេះបានប្រាប់យ៉ាងច្បាស់ថា ស្នេហាមិនមែនជាការលះបង់ខ្លួនប្រាណដើម្បីប្តូរទេ! ស្គាល់ប្រវត្តិគេឲ្យច្បាស់មុនដាក់ចិត្ត»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក