ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប៉ាណាម៉ា រឹបអូសគ្រឿងញៀនសរុប ១២៦,៥តោនក្នុងឆ្នាំ២០២២

ប៉ាណាម៉ា៖ ក្រសួងសន្តិសុខសាធារណៈប៉ាណាម៉ា នៅថ្ងៃសៅរ៍ម្សិលមិញនេះបានបញ្ជាក់ពីការរឹបអូសគ្រឿងញៀនសរុបក្នុងចំនួនកំណត់ត្រាខ្ពស់បំផុតសម្រាប់ឆ្នាំ២០២២ ខណៈ​ដែល​ប្រទេស​នេះ​ជួប​ប្រទះ​នឹង​បញ្ហាជួញដូរគ្រឿងញៀន ដែលឆ្លងកាត់ប្រទេសរបស់ខ្លួន មុននឹងនាំចូលទៅកាន់ទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក។

ជាក់ស្តែងចំនួនគ្រឿងញៀនដែលប៉ាណាម៉ារឹបអូសបាននៅក្នុងឆ្នាំ២០២២ មានចំនួនសរុប ១២៦,៥តោនដែលភាគច្រើនសុទ្ធសឹងតែជាសារធាតុកូកាអ៉ីន ហើយក៏ជាចំនួនកំណត់ត្រាច្រើនបំផុតពីរឆ្នាំជាប់ៗគ្នាផងដែរ។ 

រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ លោក Juan Manuel Pino បានប្រាប់ក្រុមអ្នកសារព័ត៌៌មានថា៖ "ប្រទេសប៉ាណាម៉ា បានក្លាយជាកន្លែងផ្ទេរ និងចែកចាយគ្រឿងញៀន ដែលនេះជាបញ្ហាធំបំផុតដែលអាជ្ញាធរត្រូវធ្វើប្រតិបត្តិការទប់ស្កាត់"។

ក្នុងចំណោមតួលេខខាងលើនេះ មានគ្រឿងញៀនប្រមាណ ២៣តោនត្រូវបានគេរកឃើញក្នុងទូកុងតឺន័រដែលធ្វើដំណើរលើមហាសមុទ្រអាត្លង់ទិកដែលមានទិសដៅនាំទៅកាន់សហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប។

គួរបញ្ជាក់ថា ចំនួនថ្នាំញៀន ១២៦,៥តោននេះត្រូវបានរឹបអូសពីប្រតិបត្តិការបង្ក្រាបចំនួន ៤៧១ករណី និងបានចាប់ខ្លួនមនុស្សចំនួន ៦១៩នាក់ ក្នុងនោះមានជនជាតិប៉ាណាម៉ាចំនួន ៤១៥នាក់ និង ២០៤នាក់ទៀតជាជនបរទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក