ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិន បញ្ឈប់ការចេញផ្សាយតួលេខអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃ

ចិន៖ គណៈកម្មាធិការសុខាភិបាលជាតិចិន China's National Health Commission (NHC) បានបញ្ឈប់ការចេញផ្សាយនូវតួលេខអ្នកឆ្លងកូវីដ-១៩ ​ប្រចាំថ្ងៃក្នុងប្រទេសហើយ នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូនេះ ស្របពេលដែលព័ត៌មាននៃការកើនឡើងយ៉ាងគំហុកនៃអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេស ក្រោយពេលដែលរដ្ឋាភិបាលបានបន្ធូរបន្ថយនូវវិធានការរឹតត្បិត​ទប់ស្កាត់ការរាលដាលនៃវីរុសនេះកាលពីពេលថ្មីៗ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ NHC បញ្ជាក់ថា ព័ត៌មានទាក់ទងនឹង COVID នឹងត្រូវបានបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ចិន សម្រាប់ជាឯកសារយោង និងសម្រាប់ការសិក្សាស្រាវជ្រាវ។ សេចក្តីប្រកាសនេះធ្វើឡើងដោយមិនបញ្ជាក់ពីហេតុផលនៃការផ្លាស់ប្តូរនេះ ឬថាតើ CDC ចិននឹងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីកូវីដ-១៩ញឹកញាប់ប៉ុណ្ណានោះទេ។

ការបញ្ឈប់ការចេញផ្សាយរបស់គណៈកម្មាធិការសុខាភិបាលជាតិចិន ពីការឆ្លងប្រចាំថ្ងៃ និងការស្លាប់សរុបនៃអ្នកជំងឺកូវីដ-១៩ កើតឡើងចំពេលការព្រួយបារម្ភពីបញ្ហានេះកំពុងជាបញ្ហាប្រឈម ​ដោយគេជឿជាក់ថាចំនួនតួលេខអ្នកឆ្លងកូវីដ-១៩ថ្មីមានការកើនឡើងខ្ពស់ ក្រោយពេលរដ្ឋាភិបាលដកចេញនូវវិធានការបង្ការ ZERO COVID របស់ខ្លួន។ 

ទោះបីជាមានការកើនឡើងនៃការឆ្លងក៏ដោយ ប៉ុន្តែ NHC បានរាយការណ៍ថាពុំមានអ្នកស្លាប់ដោយសារកូវីដ-១៩ណាម្នាក់ឡើយ នៅទូទាំងប្រទេសរយៈពេលបួនថ្ងៃជាប់ៗគ្នា មុនពេលបញ្ឈប់ការចេញផ្សាយទិន្នន័យរបស់ខ្លួននៅថ្ងៃអាទិត្យនេះ។

មិនមែនមានតែចិនដែលមានការកែប្រែលើការផ្តល់ព័ត៌មានទាក់ទងនឹងកូវីដ-១៩ប៉ុណ្ណោះទេ សហរដ្ឋអាមេរិកឯណេះវិញ ក៏បានផ្លាស់ប្តូរការជូនដំណឹងពីតួលេខអ្នកឆ្លងពីប្រចាំថ្ងៃ ទៅជាមួយសប្តាហ៍ម្តងផងដែរ ដោយលើកឡើងពីភាពចាំបាច់ដើម្បីកាត់បន្ថយបន្ទុករាយការណ៍លើតំបន់ក្នុងស្រុក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក