ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតពេលនៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នេះជួបជាមួយនឹងយុវជន ហ៉ឺ ទៀងគីមហុង ដែលប្រឡងជាប់បាក់ឌុបនិទេ្ទស C ក្នុងវ័យ១៣ឆ្នាំ ៣ខែ ៥ថ្ងៃ ដើម្បីពិភាក្សាជាមួយឪពុកម្តាយនិងចៅសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ facebook page របស់សម្ដេចយ៉ាងដូច្នេះថា៖ «ខ្ញុំបានសម្រេចបំណងទីមួយរបស់ខ្ញុំគឺបានធ្វើឲ្យ គីមហុង ជាប់បាក់ឌុបដែលក្មេងជាងគេនៅកម្ពុជា។ បំណងបន្តរបស់ខ្ញុំគឺជួយគីមហុងឲ្យជាប់បរិញ្ញាបត្រនិងបញ្ញាបត្រជាន់ខ្ពស់ដែលក្មេងជាងគេនិងមានសមត្ថភាពល្អនាពេលខាងមុខ» ។
សម្ដេចតេជោបញ្ចាក់ថាបំណងចុងក្រោយរបស់សម្ដេចគឺបណ្តុះបណ្តាលគីមហុងឲ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្តដែលមានគុណភាពខ្ពស់ឲ្យខានតែបានដើម្បីរួមចំណែកកសាងប្រទេសជាតិនិងគ្រួសារ៕