ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Claudio Ranieri វិលត្រឡប់ទៅក្លិបចាស់ ក្រោយចាកចេញជាង ៣០ឆ្នាំ

អ៉ីតាលី៖ ជឿជាក់ថា អ្នកគាំទ្របាល់ទាត់ប្រាកដជាចាំបាននូវបុរសសញ្ជាតិអ៉ីតាលី Claudio Ranieri ដែលបានដឹកនាំ Leicester City ឈ្នះពាន Premier League កាលពីឆ្នាំ២០១៦ ដែលបង្កភាពភ្ញាក់ផ្អើលខ្លាំងក្នុងមជ្ឈដ្ឋានបាល់ទាត់អឺរ៉ុប ដែលបច្ចុប្បន្នលោកបានត្រឡប់មកដឹកនាំក្លិបចាស់មួយរបស់លោកវិញ ក្រោយចាកចេញអស់រយៈពេល ៣១ឆ្នាំ។ 

ក្លិបបាល់ទាត់ Cagliari បានប្រកាសតែងតាំងលោក Claudio Ranieri ជាគ្រូបង្វឹកថ្មីរបស់ក្លិបជាមួយនឹងកិច្ចសន្យាដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ដែលមានន័យថានេះជាការត្រឡប់មកវិញសាជាថ្មីរបស់លោក Ranieri ក្រោយការចាកចេញទៅកាលពី ៣១ឆ្នាំកន្លងមក។ 

លោក Claudio Ranieri ធ្លាប់បានដឹកនាំក្លិប Cagliari កាលពីឆ្នាំ១៩៨៨ រហូតដល់ឆ្នាំ ១៩៩១ ដែលជារជ្ជកាលជោគជ័យរបស់លោកក្នុងការជួយក្លិបឡើងពីលីគលំដាប់ទី៣ Serie C មកលីគកំពូល Serie A មុនពេលលោកផ្លាស់ទៅកាន់ក្លិប Napoli។ 

ក្នុងគេហទំព័រផ្លូវការរបស់ក្លិប លោក Ranieri និយាយថា៖ "ខ្ញុំត្រឡប់មកកាន់ Cagliari សាជាថ្មី ខ្ញុំតែងតែដឹងជាមុន ខ្ញុំក៏ធ្លាប់ប្រកាសដែរថាខ្ញុំនឹងត្រឡប់មកវិញ នាគ្រាដែលខ្ញុំបានចាកចេញទៅ។ អ្នកគាំទ្រ កីឡាករ និងថ្នាក់ដឹកនាំក្លិប ក្នុងប៉ុន្មានថ្ងៃនេះ អ្នកបានជួយខ្ញុំធ្វើការសម្រេចចិត្តនេះ ដែលវាមិនងាយស្រួលសម្រាប់ហេតុផលផ្សេងៗ។ នៅទីនេះ យើង​បាន​ចង​ភ្ជាប់​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​និង​សេចក្ដី​ស្រឡាញ់ រួមទាំងអនុស្សាវរីយ៍​ដ៏​ស្រស់​ស្អាត​ជា​ច្រើន"។

លោក Claudio Ranieri បានសាងកំណត់ត្រាដ៏អស្ចារ្យជាមួយក្លិប Leicester City ដោយការឈ្នះពាន English premier league កាលពីឆ្នាំ២០១៦ មុនពេលលោកចាកចេញនៅឆ្នាំ២០១៧ ខណៈក្លិបចុងក្រោយរបស់លោកនៅ Premier League លោកធ្វើមិនសូវបានល្អ ពោលគឺដឹកនាំ Watford រកបានត្រឹម ៧ពិន្ទុប៉ុណ្ណោះក្នុងរយៈពេល ៣ខែ​ មុនពេលលោកត្រូវបញ្ឈប់ពីតំណែងនៅខែមករា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក