ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តួលេខមិនច្បាស់លាស់ ទីក្រុងមួយរបស់ចិនប្រកាសមានអ្នកឆ្លងកូវីដជាងកន្លះលាននាក់ត្រឹមមួយថ្ងៃ

ចិន៖ យោងតាមការបញ្ជាក់របស់មន្រ្តីសុខាភិបាលជាន់ខ្ពស់បានបញ្ជាក់ថា គ្រាន់តែទីក្រុងមួយប៉៉ុណ្ណោះមានស្ថិតិអ្នកឆ្លងកូវីដ-១៩ ប្រមាណជាកន្លះលាននាក់ក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃទៅហើយ ដែលមានន័យថារលកនៃការឆ្លងឡើងវិញនៃវីរុសកូវីដ-១៩ ក្នុងប្រទេសនេះ មានចំនួនច្រើនជាងស្ថិតិផ្លូវការដែលចេញផ្សាយដោយអាជ្ញាធរសុខាភិបាល។

ប្រទេសចិនក្នុងខែធ្នូនេះ បានដកចេញយ៉ាងឆាប់រហ័សនូវវិធានការសំខាន់ៗក្នុងការទប់ស្កាត់កូវីដ-១៩ ដែលខ្លួនធ្លាប់បានដាក់ចេញកន្លងមក ដោយបានដកចេញនូវវិធានការបិទខ្ទប់ក្នុងករណីរកឃើញអ្នកវិជ្ជមាន ការបន្ថយរយៈពេលចត្តាឡីស័កសម្រាប់អ្នកដំណើរ​ និងបន្ថយនូវបំរាមគោចរក្នុងការធ្វើដំណើរជាដើម។ 

នៅតាមបណ្តាទីក្រុងនានានៅទូទាំងប្រទេស បានជួបការលំបាកក្នុងការទប់ទល់នឹងស្ថានការណ៍នៃការឆ្លង ដោយបណ្តាឱសថស្ថាននានាបានដាច់ស្តុកឱសថ និងឧបករណ៍តេស្តរហ័ស ខណៈមន្ទីរពេទ្យពេញដោយអ្នកឆ្លងថ្មី និងមានការកកស្ទះនៅតាមបណ្តាទីកន្លែងរៀបចំបុណ្យសពផ្សេងៗជាដើម។ ចំនួនអ្នកឆ្លងកូវីដ-១៩នាពេលបច្ចុប្បន្នក្នុងប្រទេសចិនមិនអាចកំណត់ច្បាស់បានឡើយ ខណៈអាជ្ញាធរសុខាភិបាលព្យាយាមក្នុងការទប់ស្កាត់ និងព្យាបាលដើម្បីកុំឱ្យមានអ្នកស្លាប់ដោយសារកូវីដ-១៩។

សារព័ត៌មានមួយនៅទីក្រុង ឈីងតៅ (Qingdao) ដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្តចិន បានចុះផ្សាយថា ទីក្រុងស្ថិតនៅភាគខាងកើតនេះមានអត្រាអ្នកឆ្លងកូវីដ-១៩ ថ្មីប្រមាណជា ៤៩ម៉ឺន ទៅ ៥៣ម៉ឺននាក់ត្រឹមរយៈពេលមួយថ្ងៃ (ថ្ងៃសុក្រ ទី២៣) ម្សិលមិញនេះ។ ទីក្រុងនេះមានមនុស្សរស់នៅប្រមាណជា ១០លាននាក់ដែលគេរំពឹងថាតួលេខអ្នកឆ្លងនឹងមានការកើនឡើងប្រមាណ ១០ភាគរយបន្ថែមទៀតនៅចុងសប្តាហ៍នេះ។

យ៉ាងណាមិញ តួលេខនេះត្រូវបានលុបចោលវិញនៅព្រឹកថ្ងៃសៅរ៍នេះ ខណៈគណៈកម្មាធិការសុខាភិបាលជាតិចិនបានប្រកាសតួលេខឆ្លងក្នុងស្រុកសរុបទូទាំងប្រទេសចំនួន ៤,១០៣ករណីប៉ុណ្ណោះ និងដោយឡែកខេត្តសានទុង (Shandong) ជាខេត្តដែលទីក្រុងឈីងតៅស្ថិតនៅបានបង្ហាញតួលេខអ្នកឆ្លងត្រឹម ៣១ករណីប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក