ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យុវតី ភាព ស្រីណាក់ អ្នកលាងចានតាមរោងការ ប្រឡងជាប់បាននិទ្ទេស A

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចុះទៅដល់ផ្ទះរបស់យុវតីម្នាក់ដែលមានជីវភាពខ្សត់ខ្សោយរស់នៅជាមួយជីដូន ប្រឡងជាប់និទ្ទេស A ក្នុងសម័យប្រឡងបាក់ឌុបឆ្នាំ២០២២។ 

លោកអភិបាលខេត្តព្រះសីហនុបានថ្លែងដូច្នេះថា៖ «ក្មួយស្រី ភាព ស្រីណាក់ រស់នៅជាមួយលោកយាយ មុខរបរលាងចាន តាមរោងការ រោងបុណ្យ ក្មួយរៀនផង ស៊ីឈ្នួលលាងម៉ូតូផង ផ្សំចំណូលគ្រួសារជាមួយលោកយាយ តែក្មួយរៀនពូកែណាស់ ប្រឡងបាននិទ្ទេស A។ ក្មួយចង់ធ្វើគ្រូបង្រៀន សូមអោយអនាគតក្មួយទទួលបានជោគជ័យ»

យុវតី ភាព ស្រីណាក់ អាយុ ១៧ឆ្នាំ រៀននៅវិទ្យាល័យ ហ៊ុន សែនវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ជាសិស្សវិទ្យាសាស្ត្រ បានប្រឡងជាប់និទ្ទេស A ដោយប្រឡងមុខវិជ្ជាភាសាខ្មែរបាននិទ្ទេស C គណិតវិទ្យា B ជីវវិទ្យាបាន A ប្រវតិ្តវិទ្យាបាន A គីមីវិទ្យាបាន A រូបវិទ្យាបាន B និងភាសាអង់គ្លេសបាន F។

ការប្រឡងបាក់ឌុបឆ្នាំនេះ ខេត្តព្រះសីហនុមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុបចំនួន ១ ៣៦៤ ស្រីចំនួន ៧៥៩នាក់ ស្មើនឹង ៨០.៥២ភាគរយ ក្នុងចំណោមបេក្ខជនប្រឡងសរុបចំនួន ១ ៦៩៤នាក់។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ លោកស្រី អ៊ុច សោភា បានបញ្ជាក់ថា ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ២១នាក់ ស្រី ១៣នាក់ និទ្ទេស B ចំនួន ១១៦នាក់ ស្រី ៧៧នាក់ និទ្ទេស C ចំនួន ៣២៥នាក់ ស្តី្រ ១៨៤នាក់ និទ្ទេស D ចំនួន ៤៩៦នាក់ ស្រី ២៧៥នាក់ និងនិទ្ទេស E ចំនួន ៤០៦នាក់ ស្រី ២១០នាក់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក