ភ្នំពេញ៖ នៅថ្ងៃទី២៤ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១១នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន២៣នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ធ្នូ ២០២២។
គិតត្រឹមថ្ងៃសៅរ៍រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៤៩៥នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៣៤១នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៨ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៦៧៣ករណី(ជាប្រភេទអូមីក្រុង) ៕