ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លីគកំពូលកម្ពុជា៖ ម៉ោង ៣:៣០រសៀលមាន ៣គូ និងម៉ោង ៦ល្ងាចមួយគូនៅថ្ងៃសៅរ៍នេះ

ភ្នំពេញ៖ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា​ ឬ Metfone Cambodian League បានឈានចូលដល់ការប្រកួតសប្តាហ៍ទី០៧ហើយ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ ខណៈថ្ងៃសៅរ៍នេះមានការប្រកួតរហូតទៅដល់ ៤គូ។

នៅរាជធានីភ្នំពេញ ក្លិបបឹងកេតដែលទើបប្រមូលបាន ៦ពិន្ទុថ្មីៗនោះ បានត្រៀមខ្លួនបើកកីឡដ្ឋាន Cambodia Airways ទទួលក្រុមភ្ញៀវគិរីវង់សុខសែនជ័យ នាវេលាម៉ោង ៣:៣០នាទីរសៀលនេះ ខណៈការប្រកួតផ្សាយផ្ទាល់តាមទូរទស្សន៍ BTV។ ដោយឡែកក្នុងពេលដំណាលគ្នានេះ ក្លិបបាល់ទាត់អាស៊ីអឺរ៉ុប នឹងបើកទ្វារកីឡដ្ឋាន អេ អ៉ី យូ ស្ពតផាគ របស់ខ្លួនម្តងទៀត ទទួលស្វាគមន៍ក្រុមអ្នកមានវិសាខា ក្រោយទើបតែបរាជ័យទល់នឹងបឹងកេតក្តៅៗ ដោយជំនួបនៅទឹកដីឃុំស្វាយជ្រុំនេះ មានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក AMS Sport។ ជំនួបម៉ោង ៣:៣០នាទីរសៀលនេះដែរ ក្រុមកូនពៅខេត្តព្រៃវែង នឹងបើកទ្វារកីឡដ្ឋានខេត្តព្រៃវែងរបស់ខ្លួន ទទួលស្វាគមន៍លោក Lee Tae Hoon ដែលដឹកនាំក្រុមកងយោធពលខេមរភូមិន្ទចេញពីស្តាតចាស់ទៅ ក្រោយព្រៃវែងទើបចាញ់ក្រុមទ័ព ក្នុងពាន CNCC League Cup កាលពីខែមុន។ ជំនួបនេះ នឹងមានការផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុក គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ផងដែរ។

ដោយឡែក ម៉ោង ៦ល្ងាច ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះកីឡដ្ឋានខេត្តស្វាយរៀងរបស់ខ្លួន ទទួលស្វាគមន៍ក្រុមសូលទីឡូអង្គរ ដែលទើបតែងតាំងគ្រូបង្វឹកថ្មី លោក អ៊ុក សុធី។ ជំនួបនេះនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ BTV ក្រោយចប់ការប្រកួតរវាងបឹងកេត និងគិរីវង់សុខសែនជ័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក