ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

«ស្រុកឧដុង្គ» ត្រូវបានរដ្ឋាភិបាលបំបែកជា «ក្រុងឧដុង្គម៉ែជ័យ» និង «ស្រុកសាមគ្គីមុនីជ័យ»

កំពង់ស្ពឺ៖ ស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺ ត្រូវបានរដ្ឋាភិបាលកម្ពុជាបំបែកជា «ក្រុងឧដុង្គម៉ែជ័យ» និង «ស្រុកសាមគ្គីមុនីជ័យ»។ 

អនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចកាត់យកឃុំចំនួន ៥នៃស្រុកឧដុង្គ គឺមានឃុំវាំងចាស់ ឃុំវាលពង់ ឃុំត្រាចទង ឃុំព្រះស្រែនិងឃុំក្សេមក្សាន្ត ពីស្រុកឧដុង្គ បង្កើតជា «ក្រុងឧដុង្គម៉ែជ័យ»

សម្រាប់ឃុំចំនួន១០ទៀតនៃស្រុកឧដុង្គ រដ្ឋាភិបាលក៏បានសម្រេចកាត់សម្រាប់បង្កើតជា «ស្រុកសាមគ្គីមុនីជ័យ» ថ្មី។ ឃុំទាំង១០ដែលក្លាយជាភូមិសាស្ត្រស្រុកសាមគ្គីមុនីជ័យ គឺមានឃុំចាន់សែន ឃុំជើងរាស់ ឃុំជំពូព្រឹក្ស ឃុំក្រាំងចេក ឃុំមានជ័យ ឃុំព្រៃក្រសាំង ឃុំយុទ្ធសាមគ្គី ឃុំដំណាក់រាំង ឃុំពាំងល្វា និងឃុំភ្នំតូច។ 

ឃុំចំនួន៥នៃស្រុកឧដុង្គ នឹងក្លាយជាដីរបស់ក្រុងឧដុង្គម៉ែជ័យដែលមានសង្កាត់ចំនួន៥គឺ សង្កាត់វាំងចាស់ សង្កាត់វាលពង់ សង្កាត់ត្រាចទង សង្កាត់ ព្រះស្រែ និងសង្កាត់ក្សេមក្សាន្ត។ ទីតាំងរដ្ឋបាល ក្រុងឧដុង្គម៉ែជ័យ ត្រូវស្ថិតនៅក្នុងសង្កាត់វាលពង់។

ចំពោះស្រុកសាមគ្គីមុនីជ័យនឹងមានឃុំចំនួន ១០គឺ ឃុំចាន់សែន ឃុំជើងរាស់ ឃុំជំពូព្រឹក្ស ឃុំក្រាំងចេក ឃុំមានជ័យ ឃុំព្រៃក្រសាំង ឃុំយុទ្ធសាមគ្គី ឃុំដំណាក់រាំង ឃុំពាំងល្វា និងឃុំភ្នំតូច។ ទីតាំងរដ្ឋបាល ស្រុកសាមគ្គីមុនីជ័យ ត្រូវស្ថិតនៅក្នុងឃុំជើងរាស់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក