សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

រដ្ឋាភិបាលបង្កើត «ក្រុងសំពៅពូន» ដោយកាត់យកឃុំចំនួន៥ពីស្រុកកោះធំ

កណ្តាល៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុង «ក្រុងសំពៅពូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ ឃុំព្រែកជ្រៃ ឃុំព្រែកស្ដី ឃុំជ្រោយតាកែវ និងឃុំសំពៅពូន។

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ឃុំចំនួន៥នៃស្រុកកោះធំ នឹងកាត់យកដើម្បីបង្កើត «ក្រុងសំពៅពូន» ថ្មីដែលឃុំទាំង៥នោះនឹងក្លាយជាសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី សង្កាត់ ជ្រោយតាកែវ និងសង្កាត់សំពៅពូន។

សម្រាប់ទីតាំងរដ្ឋបាល ក្រុងសំពៅពូន ត្រូវស្ថិតនៅក្នុងសង្កាត់សំពៅពូន។ ក្នុងអនុក្រឹត្យបានបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ក្រុងសំពៅពូន ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ជាមួយគ្នានេះការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងសំពៅពូន និងក្រុមប្រឹក្សាស្រុកកោះធំ ត្រូវអនុលោមតាម មាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ 

គូសបញ្ជាក់ថា ខេត្តកណ្តាលគឺមានក្រុងចំនួន៣ គឺក្រុងសំពៅពូន ក្រុងអរិយក្សត្រ និងក្រុងតាខ្មៅ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក