ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាបរាជ័យ ២-១ ទល់នឹងក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី

ចាកាតា៖ ការប្រកួត AFF Championship ប្រកួតទីពីររបស់កម្ពុជា​ បានបញ្ចប់ទៅមុននេះបន្តិច ជាមួយលទ្ធផលបរាជ័យ ២-១ ទល់នឹងក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ីនៅកីឡដ្ឋាន Gelora Bung Karno។

ការប្រកួតក្រោមការកាត់សេចក្តីដោយអាជ្ញាកណ្តាលជប៉ុន លោក Ryuji Sato នេះ ម្ចាស់ផ្ទះឥណ្ឌូណេស៊ី បានបើកការនាំមុខមុននៅនាទីទី៧ ដោយគ្រាប់បាល់របស់កីឡាករ Egy Maulana Vikri មុនពេលកីឡាករ សារ៉េត គ្រីយ៉ា​ របស់ព្រះខ័នរាជស្វាយរៀងតាមស្មើបានសម្រេចនៅនាទីទី១៦ ខណៈម្ចាស់ផ្ទះនៅតែបន្តបើកការនាំមុខសាជាថ្មីនៅនាទីទី៣៥​ ដោយគ្រាប់បាល់របស់កីឡាករ Witan Sulaeman ដោយលទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួតតែម្តង។

ដោយឡែក ក្រុមហ្វីលីពីនក៏ដណ្តើមបានជ័យជម្នះវិញសម្រាប់ការប្រកួតទីពីររបស់ខ្លួនវិញផងដែរ ដោយយកឈ្នះក្រុមភ្ញៀវព្រុយណេក្នុងលទ្ធផល ៥-១ ដើម្បីបន្តក្តីសង្ឃឹមប្រជែងកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយប្រកួតដំបូងហ្វីលីពីនចាញ់កម្ពុជា ៣-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ 

ប្រកួតបន្ទាប់នៅថ្ងៃទី២៦ ខែធ្នូខាងមុខនេះ កម្ពុជានឹងត្រូវសម្រាក ខណៈព្រុយណេ ត្រូវទទួលស្វាគមន៍ក្រុមឥណ្ឌូណេស៊ី និងថៃទទួលស្វាគមន៍ក្រុមហ្វីលីពីន។ ប្រកួតបន្ទាប់របស់កម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី២៩ ដោយគោព្រៃកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោទទួលក្រុមភ្ញៀវព្រុយណេ មុនធ្វើដំណើរទៅជួបក្រុមជម្រើសជាតិថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋាន Thammasat Stadium៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក