វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

សិស្សនិទ្ទេស A នៅខេត្តកំពង់ស្ពឺ នឹងទទួលបានរង្វាន់ម៉ូតូ ១គ្រឿងពីអភិបាលខេត្ត

កំពង់ស្ពឺ៖ តាមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលប្រកាសនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សិស្សជាប់និទ្ទេស A នៅខេត្តកំពង់ស្ពឺ មានចំនួន ២២នាក់។ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រកាសថា នឹងផ្តល់រង្វាន់ម៉ូតូម្នាក់មួយគ្រឿងដល់ពួកគេ។

លោកអភិបាលខេត្តកំពង់ស្ពឺបានអបអរសាទរចំពោះសិស្សានុសិស្សដែលបានប្រឡងជាប់ និងកោតសរសើរចំពោះសិស្សៗដែលខិតខំប្រឹងប្រែងសិក្សារហូតទទួលបាននិទ្ទេស A។

លោក វ៉ី សំណាង បាននិយាយដូច្នេះថា៖ «ដើម្បីលើកទឹកចិត្តដល់ក្មួយៗ អ៊ុនៅតែរក្សារង្វាន់ "ម៉ូតូ" ម្នាក់មួយដដែលសម្រាប់សិស្សនិទេ្ទស A»

ក្រៅពីខេត្តកំពង់ស្ពឺ អភិបាលខេត្តដទៃទៀតក៏ប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ផងដែរ ខណៈឆ្នាំកន្លងៗទៅ ភាគច្រើនផ្តល់ជាម៉ូតូ និងកុំព្យូទ័រយួរដៃ និងថវិកាលើកទឹកចិត្តមួយចំនួនទៀតផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក