
ប្រតិភូខេត្តអានយ៉ាងវៀតណាមធ្វើទស្សនៈកិច្ចក្នុងខេត្តកណ្ដាលដើម្បីចែកអំណោយដល់គ្រួសារខ្មែរ និងវៀតណាមក្រីក្រនៅក្រុងតាខ្មៅ
ខេត្តកណ្តាល៖ ប្រតិភូរណសិរ្សមាតុភូមិវៀតណាម ខេត្តអានយ៉ាង បានធ្វើទស្សនកិច្ចនៅក្នុងខេត្តកណ្ដាល ២ថ្ងៃ ដើម្បីចែកអំណោយ ដល់គ្រួសារប្រជាជនខ្មែរ និងវៀតណាម ក្រីក្រនៅក្រុងតាខ្មៅ និងដំណើរការកិច្ចប្រជុំវាយតម្លៃលទ្ធផលសហប្រតិបត្តិការ រវាងរណសិរ្សខេត្តកណ្តាល និងខេត្តអានយ៉ាងដំណាក់កាលឆ្នាំ២០១៩-២០២២ និងចុះហត្ថលេខា លើខ្លឹមសារកិច្ចព្រមព្រៀងដំណាក់កាលឆ្នាំ២០២២-២០២៥។
ប្រតិភូខេត្តអានយ៉ាង វៀតណាម បានធ្វើដំណើរមកដល់ខេត្តកណ្ដាលនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ នឹងត្រូវបានទទួលស្វាគមន៍ដោយអភិបាលរងខេត្តកណ្ដាល លោក តាំង ម៉េងលាន នៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខាញ់ ប៊ិញ ព្រំប្រទល់ស្រុកកោះធំ និងខេត្តអានយ៉ាងផងដែរ៕