ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីយុត្តិធម៌បើកិច្ចប្រជុំលើកទី៧ពិនិត្យអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី៧ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលធ្វើឡើងនៅទីស្ដីការក្រសួងយុត្តិធម៌ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ។

អង្គប្រជុំបានធ្វើការពិនិត្យនិងវាយតម្លៃរបាយការណ៍សម្រាប់ការចុះត្រួតពិនិត្យដល់ទីកន្លែង (On-site Visit) ដែលកម្ពុជាបានដាក់ជូន FATF។ ទន្ទឹមនេះ អង្គប្រជុំក៏បានដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីជាការត្រៀមលក្ខណៈសម្រាប់ទទួលការចុះធ្វើ On-site Visit របស់ក្រុមការងារ ICRG-JG នៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

មុននឹងបិទអង្គប្រជុំ លោករដ្ឋមន្រ្តី ប្រធាន អ.អ.ផ. កើត រិទ្ធ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រសួង-ស្ថាប័ន ក៏ដូចជា ក្រុមការងារ និងយន្តការដែលពាក់ព័ន្ធទាំងអស់ លើការងារប្រឆាំងការសម្អាត និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ រហូតកម្ពុជាទទួលបាននូវលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ដូចពេលនេះ ក្នុងបុព្វហេតុពង្រឹងបាននូវតម្លាភាព ជំនឿទុកចិត្ត និងភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានស្នើឱ្យក្រសួង-ស្ថាប័ន ក៏ដូចជាក្រុមការងារ និងយន្តការដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ការចុះធ្វើ On-site Visit សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះនៅក្នុងមហាសន្និបាត FATF នាពេលខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក