ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាស ក្នុងរាជធានីភ្នំពេញបានសិក្សាចប់

ព្រះសីហនុ៖ រដ្ឋមន្រ្តីក្រសួងសារធារណការនិងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាសក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ហើយ នឹងត្រៀមដាក់ទៅរដ្ឋាភិបាលធ្វើការពិនិត្យសម្រេចជ្រើសរើស។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា គម្រោងផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ហើយ ដោយឱ្យអ្នកសិក្សាកែសម្រួលធ្វើយ៉ាងណាឱ្យគម្រោងបន្តិចបន្ថែមទៀត។

រដ្ឋមន្រ្តីលោករូបនេះក៏បានឱ្យដឹងទៀតថា ផ្លូវរថភ្លើងល្បឿនលឿនប៉ោយប៉ែត-ភ្នំពេញ-ក្រុងព្រះសីហនុ ក៏កំពុងសិក្សាជិតចប់សព្វគ្រប់ និងមួយខ្សែទៀតពីប៉ោយប៉ែត-សៀមរាប-កំពង់ធំ- កំពង់ឆ្នាំង-ភ្នំពេញ និងបាវិតក៏កំពុងតែសិក្សាផងដែរ។

លោកថា៖ « ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ ក៏បានសិក្សាចប់សព្វគ្រប់ ឥឡូវយើងឱ្យអ្នក កែកុនតិចសិន ឱ្យកែខ្លះទើបស្នើឱ្យអ្នកសិក្សាកែបន្តិច អ៊ីចឹងយើងប្រៀបធៀបលើប្រព័ន្ធរថភ្លើងលើដី Monorail (រថភ្លើងលើអាកាស) និង ក្រោមដី ហ្នឹងបានសិក្សាចប់ ទាំង៣ហើយ និងធ្វើរបាយការណ៍ជូនទៅប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជ្រើសរើស តើប្រព័ន្ធមួយណាល្អជាងចំពោះរាជធានី ភ្នំពេញយើង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក