ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Merry Christmas! អភិបាលខេត្តព្រះសីហនុចូលរួមអបអរសាទរថ្ងៃកំណើតព្រះគ្រីស្ទក្នុងឱកាសបុណ្យណូអែល

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចូលរួមជាមួយគ្រីស្ទសាសនិកក្នុងខេត្តដើម្បីចូលរួមអបអរសាទរថ្ងៃកំណើតព្រះគ្រីស្ទដើម្បីបង្កើនភាពជិតស្និទ្ធ និងរឹតចំណងសាមគ្គីភាព រវាងគ្រីស្ទបរិស័ទ និងរាជរដ្ឋាភិបាល ពិសេសជាមួយរដ្ឋបាលខេត្ត ឱ្យកាន់តែល្អប្រសើរថែមទៀត។

ថ្លែងក្នុងពិធីអបអរថ្ងៃកំណើរព្រះគ្រីស្ទនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ លោក គួច ចំរើន បានលើកឡើងថា កម្ពុជាមានព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ តែក៏មានឥស្លាមសាសនា និងគ្រីស្ទសាសនាផងដែរ ដែលសាសនាទាំងអស់អាចរស់នៅជាមួយគ្នា មិនមានជម្លោះសាសនា ហើយរាជរដ្ឋាភិបាលតែងតែផ្តល់ឱកាស និងគាំទ្រចំពោះសាសនាទាំងអស់ មិនមានការបំបិទសិទ្ធិអ្នកកាន់សាសនា។

លោកថា៖ «កម្ពុជាមានសន្តិភាព រាល់ការកាន់ជំនឿសាសនា គឺជាសិទ្ធិសេរីភាព»។

លោកអភិបាលខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ព្រឹទ្ធបូជាចារ្យ លោកគ្រូគង្វាល គ្រឹស្ទបរិស័ទ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យមានសុខសន្តិភាព ស្ថិរភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមនីយកម្មជាមួយគ្នា ចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា ក្នុងសង្គមជាតិទាំងមូល។

លោកថា៖ «សូមអគុណបងប្អូនគ្រឹស្ទសាសនិកក្នុងខេត្តព្រះសីហនុ តែងតែចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការការអភិវឌ្ឍខេតព្រះសីហនុ និងចូលរួមថែរក្សាសុខសន្តិភាព ជាពិសេសកន្លងមកនេះ បានចូលរួមបោះឆ្នោតជូនគណបក្ស»។

ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២០លានរៀល ឧបត្ថម្ភសម្រាប់ដំណើការកម្មវិធីផងដែរ។

រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា លោក សៀ សុភ័ក្រ្ត មានប្រសាសន៍ថា ការជួបជុំនាពេលនេះ ជាប្រវត្តិសាស្ត្រសម្រាប់ជាគំរូដល់ខេត្តដទៃ ដែលអភិបាលខេត្តព្រះសីហនុ បានចូលរួមអបអរសាទរថ្ងៃកំណើតព្រះយេស៊ូគ្រីស្ទ ក្នុងឱកាសបុណ្យណូអែល។ ម្យ៉ាងទៀត ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ ពីព្រះយេស៊ូគ្រីស្ទចំពោះមនុស្ស ហើយព្រះយេស៊ូគ្រីស្ទស្រឡាញ់មនុស្ស ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ និងជួយមនុស្សឱ្យរួចពីអំពើបាប ព្រមទាំងឱ្យមនុស្សមានសេចក្តីសុខ និងសេចក្តីសង្ឃឹមទាំងអស់គ្នា។

គ្រីស្ទសាសនិកកំណត់យកថ្ងៃទី២៥ ខែធ្នូ ជាថ្ងៃកំណើតរបស់ព្រះយេស៊ូ ដែលគេយកថ្ងៃនេះជាពេលជួបជុំគ្នាអបអរសាទរ និងអរគុណចំពោះព្រះយេស៊ូវដែលបានចាប់កំណើតជាមនុស្សដើម្បីលាងបាបកម្មដែលមនុស្សបានធ្វើ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក