ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តព្រះសីហនុមានបេក្ខជនប្រឡងបាក់ឌុបជាប់ចំនួនជាង ៨០ភាគរយ ដោយនិទ្ទេស A មានចំនួន ២១នាក់

ព្រះសីហនុ៖ ក្នុងខេត្តព្រះសីហនុមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុបចំនួន ១ ៣៦៤ ស្រីចំនួន ៧៥៩នាក់ ស្មើនឹង ៨០.៥២ភាគរយ ក្នុងចំណោមបេក្ខជនប្រឡងសរុបចំនួន ១ ៦៩៤នាក់។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ លោកស្រី អ៊ុច សោភា បានបញ្ជាក់ថា ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ២១នាក់ ស្រី ១៣នាក់, និទ្ទេស B ចំនួន ១១៦នាក់ ស្រី ៧៧នាក់, និទ្ទេស C ចំនួន ៣២៥នាក់ ស្តី្រ ១៨៤នាក់ ,និទ្ទេស D ចំនួន ៤៩៦នាក់ ស្រី ២៧៥នាក់ និងនិទ្ទេស E ចំនួន ៤០៦នាក់ ស្រី ២១០នាក់។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអបអរសាទរចំពោះអាណាព្យាបាលសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយលោកក៏បាននិងបានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀននិងការបំណិនសិស្សឱ្យទទួលបានលទ្ធផលល្អ។

លោកអភិបាលខេត្ត ក៏បានណែនាំឱ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ត្រៀមរៀបចំការជួបជុំជាមួយសិស្សប្រឡងជាប់និទ្ទេស A នៅដើមខែមករា ២០២៣ ខាងមុខនេះ ខណៈថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នឹងធ្វើឡើងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC News ឱ្យដឹងថា ខាងខេត្តក៏នឹងមានរង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេសA ផងដែរ។ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់បានថា ជាអំណោយអ្វីនោះទេ។ លោកនិយាយដូច្នេះថា៖«មាន តែមិនទាន់អាចបញ្ជាក់បាននៅឡើយទេរង់ចាំការសម្រេចពីថ្នាក់ដឹកនាំ»។

សូមបញ្ជាក់ថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២២ បានបង្ហាញថា មានសិស្សចំនួន ៩០ ៩៥០នាក់ប្រឡងជាប់ ស្មើនឹង ៧២.៣៣ភាគរយ ក្នុងនោះមានសិស្សជាប់និទ្ទេស A ចំនួន ១ ០៤៩នាក់ និទ្ទេស B ចំនួន ៧ ២៣២នាក់ និទ្ទេស C ចំនួន ១៩ ០៥៣នាក់ និទ្ទេស D ចំនួន ៣១ ១៦៦នាក់ និងនិទ្ទេស E ចំនួន ៣២ ៤៥០នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក