ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Man Utd និង Man City ឡើងវគ្គ ៨ក្រុមចុងក្រោយ EFL Cup

អង់គ្លេស៖ ការប្រកួតពានរង្វាន់លំដាប់ទី៣របស់អង់គ្លេស EFL Cup បានឈានដល់វគ្គ ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីបញ្ចប់វគ្គ ១៦ក្រុមចុងក្រោយជាផ្លូវការកាលពីយប់មិញនេះ។ ក្រុមការពារតំណែងជើងឯក Manchester City ក៏បានឡើងមកដល់វគ្គនេះផងដែរ ក្រោយពីយកឈ្នះក្រុម Liverpool ដោយលទ្ធផល ៣-២ កាលពីយប់មិញនេះ។ 

Manchester City ដែលឈ្នះជើងឯក EFL Cup ៦ដង ក្នុងរយៈពេល ៩ឆ្នាំចុងក្រោយ នឹងត្រូវជួបជាមួយក្រុមនៅលីគកំពូលដូចគ្នាគឺ Southampton ខណៈក្រុមគូប្រជែងរួមទីក្រុង Manchester United នឹងត្រូវជួបក្រុមដែលកំពុងប្រកបអាជីពនៅលីគទ៣ គឺ Charlton Athletic។ 

ដោយឡែក ក្រៅពីក្រុមខ្លាំងៗទាំងពីរខាងលើ ៤ក្រុមនៅលីគកំពូលផ្សេងទៀត ក៍នឹងត្រូវជួបគ្នាប្រជែងកៅអីទៅកាន់វគ្គពាកកណ្តាលផ្តាច់ព្រ័ត្រផងដែរ ពោលគឺ Nottingham Forest ដែលទម្លាក់ក្រុមលីគទី២ Blackburn Rovers នឹងជួបជាមួយ Wolverhampton Wanderers ដែលទម្លាក់ក្រុមលីគទី៤ Gillingham។ ដោយឡែក ក្រុមកំពុងឡើងជើង Newcastle United ដែលទម្លាក់ Bournemouth នឹងត្រូវប៉ះ Leicester City ដែលទម្លាក់ក្រុមលីគទី៣ Milton Keynes Dons។

គួរបញ្ជាក់ថា Charlton Athletic ដែលបង្ហាញខ្លួននៅ Premier League លើកចុងក្រោយបង្អស់កាលពីឆ្នាំ២០០៩ ជាក្រុមក្រៅលីគកំពូលតែមួយគត់ដែលឈានមកដល់វគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីទម្លាក់ Brighton & Hove Albion ដោយបាល់ប៉េណាល់ទីកាត់សេចក្តី។ 

ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក