សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ចិន ជួបបញ្ហាកង្វះឱសថ និងសម្ភារៈព្យាបាល ក្រោយកូវីដផ្ទុះឡើងសាជាថ្មី

ចិន​៖ អាជ្ញាធរចិន បានស្នើសុំគ្រប់គ្រងលើក្រុមហ៊ុនផលិត និងផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្តនៅទូទាំងប្រទេស ខណៈប្រជាជនរាប់លាននាក់មានបញ្ហាលើកង្វះឱសថជាមូលដ្ឋានសម្រាប់ការព្យាបាល ព្រមទាំងកង្វះនូវសម្ភារៈសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ស្របពេលដែលមានការកើនឡើងជាបន្តបន្ទាប់នូវអត្រាអ្នកវិជ្ជមានកូវីដ-១៩ ថ្មីក្នុងប្រទេស។ 

ឱសថស្ថាននៅតាមទីក្រុងធំៗនានាត្រូវសម្រេចផ្អាកបណ្តោះអាសន្ន ក្រោយការសម្រេចចិត្តភ្លាមៗរបស់រដ្ឋាភិបាលចិន ក្នុងការបិទខ្ទប់តំបន់មួយចំនួន ព្រមទាំងការដាក់ឱ្យធ្វើចត្តាឡីស័ក ព្រមទាំងការធ្វើតេស្តរកកូវីដ-១៩ ទ្រង់ទ្រាយធំ។ អាជ្ញាធរក៏បានលើកទឹកចិត្តឱ្យអ្នកដែលតេស្តវិជ្ជមានកូវីដ-១៩ និងមានរោគសញ្ញាតិចតួច ឬមធ្យម ឱ្យធ្វើការព្យាបាលនៅផ្ទះដោយខ្លួនឯង រាប់បញ្ចូលទាំងការប្រើប្រាស់ឱសថ និងការធ្វើតេស្តក្រោយការព្យាបាល។

បើតាមការចុះផ្សាយរបស់សារព័ត៌៌មានក្នុងស្រុកបានឱ្យដឹងថា ដើម្បីដោះស្រាយកង្វះខាតសម្ភារៈវេជ្ជសាស្រ្ត និងឱសថនៅទូទាំងប្រទេស ក្រុមហ៊ុនផលិតឱសថ និងសម្ភារៈវេជ្ជសាស្រ្តជាច្រើនបានផ្តល់ការសហការពេញលេញក្នុងការធានាការផ្គត់ផ្គង់ឱសថចាំបាច់ជាមួយមន្រ្តីសុខាភិបាល។ សេចក្តីរាយការណ៍ដដែលបានបន្ថែមថា យ៉ាងហោចណាស់ ១១ ក្នុងចំណោម ៤២ក្រុមហ៊ុនផលិតសម្ភារៈធ្វើតេស្តកូវីដ-១៩ ដែលផលិតផលរបស់ពួកគេត្រូវបានអនុញ្ញាតដោយនិយតករវេជ្ជសាស្រ្តរបស់ប្រទេសចិន បានទទួលការបញ្ជាទិញផ្តាច់មុខពីក្រសួងសុខាភិបាលចិនតែម្តង។

ជាក់ស្តែង ក្រុមហ៊ុន WizBioTech ដែលជាក្រុមហ៊ុនផលិតឧបករណ៍តេស្តរហ័ស មានទីតាំងស្ថិតនៅភាគខាងត្បូងនៃខេត្ត Xiamen បានបញ្ជាក់ថា រាល់ឧបករណ៍ទាំងអស់ដែលរោងចក្ររបស់ក្រុមហ៊ុនផលិតបាន ត្រូវបានរដ្ឋទទួលយកផ្តាច់មុខទាំងអស់។ ដោយឡែក នៅឯរដ្ឋធានីប៉េកាំងឯណោះវិញ អាជ្ញាធរបានបញ្ជូនកម្លាំងពលកម្មបន្ថែមទៅកាន់រោងចក្រផលិតឧបករណ៍ធ្វើតេស្តចំនួន ៦ បន្ថែមទៀត ក្នុងគោលបំណងបង្កើនប្រសិទ្ធិភាពនៃសង្វាក់ផលិតកម្មសម្រាប់ផ្គត់ផ្គង់បន្ថែមនូវតម្រូវការរបស់រដ្ឋាភិបាល៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក