ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឈរឈ្មោះបេក្ខភាពនាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោតឆ្នាំក្រោយ

ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងសម្លឹងលើការឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីមួយអាណត្តិទៀត ក្នុងការបោះឆ្នោតសកលដែលនឹងធ្វើឡើងមុនខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់់ដោយលោកនាយករដ្ឋមន្រ្តីផ្ទាល់ទៅកាន់អ្នកសារព័ត៌មាន។

លោក ប្រាយុទ្ធ ចាន់អូចា បានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីក្រោយការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ មុនពេលលោកពង្រឹងតំណែងក្រោយពេលរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយកាលពីឆ្នាំ២០១៩កន្លងទៅ។ យ៉ាងណាមិញ ប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រីវ័យ ៦៨ឆ្នាំរូបនេះស្ថិតក្នុងភាពមិនច្បាស់លាស់មួយ ក្នុងមជ្ឈដ្ឋានប្រជាជនថៃបច្ចុប្បន្ន។

នៅក្រៅវិមានរាជរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្សរួបរួមជាតិថៃ ដែលទើបបង្កើតឡើងថ្មីៗនេះ បានផ្តល់ការគាំទ្រដល់លោកក្នុងការឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តមួយអាណត្តិទៀត សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅក្នុងឆ្នាំ២០២៣ខាងមុខ។ លោកបញ្ជាក់ថា៖ "ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា ខ្ញុំសម្រេចចិត្តឈរឈ្មោះក្នុងតំណែងនេះ"

គេរំពឹងថា លោក ប្រាយុទ្ធ នឹងសម្រេចចិត្តចាកចេញពីគណបក្សកម្លាំងប្រជារាស្រ្ត(Palang Pracharath Party) ហៅកាត់ថា PPRP ដែលជាគណបក្សបច្ចុប្បន្នរបស់លោកដែលកំពុងដឹកនាំកម្លាំងចម្រុះក្នុងរាជរដ្ឋាភិបាលសព្វថ្ងៃ។ គណបក្ស PPRP បានប្រកាសថា មេដឹកនាំរបស់ខ្លួន និងជាឧបនាយករដ្ឋមន្រ្តី លោក ប្រាវីត វង្សស៊ូវ៉ាន់ នឹងជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ការរបោះឆ្នោតឆ្នាំក្រោយ។

គួរឱ្យដឹងថា លោក ប្រាយុទ្ធ ចាន់អូចា និងលោក ប្រាវីត វង្សស៊ូវ៉ាន់ គឺជាដៃគូក្នុងជួរដឹកនាំកម្លាំងយោធាថៃ និងជាដៃគូក្នុងឆាកនយោបាយជាច្រើនទស្សវត្សផងដែរ។ លោក ប្រាយុទ្ធ បានអះអាងថា ទំនាក់ទំនងរវាងអ្នកទាំងពីរនៅតែរឹងមាំ បើទោះបីជាបានសម្រេចចែកផ្លូវនយោបាយផ្សេងពីគ្នាក៏ដោយ។ 

សូមរំឮកថា កាលពីខែកញ្ញាកន្លងទៅ តុលាការធម្មនុញ្ញថៃ បានសម្រេចកំណត់អំណាចនាយករដ្ឋមន្រ្តីសម្រាប់លោក ប្រាយុទ្ធ ចាន់អូចា ត្រឹម ៨ឆ្នាំប៉ុណ្ណោះ ដែលអាណត្តិរបស់លោកអាចនឹងបញ្ចប់ត្រឹមឆ្នាំ២០២៥ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក