ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តសៀមរាបច្រានចោលព័ត៌មានដែលថាមានសិស្សធ្វើអត្តឃាតដោយសារប្រឡងធ្លាក់បាក់ឌុប

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ច្រានចោលព័ត៌មានពាក់ព័ន្ធករណីសិស្សធ្វើអត្ដឃាតដោយចងកសម្លាប់ខ្លួននៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបណ្ដាលមកពីការប្រឡងបាក់ឌុបធ្លាក់។ រដ្ឋបាលខេត្តបញ្ជាក់ថាករណីនេះកើតឡើងតាំងពីឆ្នាំ២០១៨ ហើយក៏មិនទាក់ទងនឹងការប្រឡងបាក់ឌុបធ្លាក់ដែរ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាបបានបដិសេធករណីធ្វើអត្តឃាតដោយចងក ខណៈមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានផ្សព្វផ្សាយថា មានយុវនារីឈ្មោះ រស់ សំអុន បានចងកសម្លាប់ខ្លួន ព្រោះអន់ចិត្តនឹងប្រឡងធ្លាក់ ភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ។

តាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តសៀមរាបឱ្យដឹងថា ករណីនេះបានកើតឡើងពីឆ្នាំ២០១៨ ដោយវិបត្តិផ្លូវចិត្តក្នុងគ្រួសារ មិនពាក់ព័ន្ធការប្រឡងនោះឡើយ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ស្នើដល់ម្ចាស់គណនីទាំងអស់ ដែលបានផុសផ្សព្វផ្សាយតាមបណ្តាញសង្គមឱ្យកែតម្រូវជាបន្ទាន់ ជៀសវាងការផ្សព្វផ្សាយ និងចែករំលែក (share) បន្តដោយគ្មានមូលដ្ឋាន ហើយអាចប្រឈមចំពោះមុខច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក