BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩៣៣ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២០០ករណី ខណៈអ្នកជំងឺ ៧៤៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៥៩,៩៧៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៨៨១នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៥១,៦៦០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៤,២៩៥ករណី៕