ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា បន្តជួបក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ីក្នុងពាន AFF Championship រសៀលនេះ

ឥណ្ឌូណេស៊ី៖​ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបន្តជួបជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ក្នុងការប្រកួតទីពីរនៃពានរង្វាន់ប្រចាំតំបន់ AFF Mitsubishi Electric Cup ២០២២ នាវេលាម៉ោង ៤៖៣០នាទីរសៀល នាកីឡដ្ឋានជាតិឥណ្ឌូណេស៊ី Gelora Bung Karno។

នេះគឺជាការប្រកួតទីពីររបស់ក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីជ័យជម្នះបើកឆាកជួបជាមួយក្រុមជម្រើសជាតិហ្វីលីពីន និងបានយកឈ្នះក្នុងលទ្ធផល ៣-២ នៅក្នុងការប្រកួតកាលពីថ្ងៃទី២១ ខែធ្នូកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ សមាសភាពទាំងអស់របស់កម្ពុជា​ ពុំទាន់មានបញ្ហាអវត្តមានកីឡាករណាមួយនៅឡើយទេ ខណៈការប្រកួតនៅទឹកដីឥណ្ឌូណេស៊ី ក្រោមក្រសែភ្នែកអ្នកគាំទ្រដ៏មោះមុតរាប់ម៉ឺននាក់អាចជាកត្តាលំបាកសម្រាប់កម្ពុជា។

ងាកទៅកាន់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីវិញ នេះគឺជាការប្រកួតបើកឆាករបស់ខ្លួននៃពានរង្វាន់ AFF Mitsubishi Electric Cup នឹងជាការប្រកួតក្នុងដីទៀតនោះ ឥណ្ឌូណេស៊ី ពិតជាស្រែកឃ្លានជ័យជម្នះសម្រាប់អ្នកគាំទ្ររបស់ខ្លួន។

ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិណ្ឌូណេស៊ី នារសៀលនេះ អ្នកគាំទ្រទាំងអស់ក៏អាចតាមដានទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV និងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក