ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បេក្ខជនប្រឡងបាក់ឌុបវ័យជិត៦០ឆ្នាំម្នាក់ ប្ដេជ្ញាថានឹងបន្តខិតខំប្រឡងនៅឆ្នាំក្រោយទៀត

បន្ទាយមានជ័យ៖ បេក្ខជនវ័យ៥៦ឆ្នាំម្នាក់ដែលមានឈ្មោះថា ហែម ស៊ីណាត ដែលប្រឡងបាក់ឌុបឆ្នាំ២០២២ នៅមណ្ឌលប្រឡងសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រឡងធ្លាក់ហើយ។ ប៉ុន្តែបេក្ខជនវ័យជិត៦០រូបនេះនៅតែមិនបោះបង់ចោលនូវការប្រឡង ពោលនឹងបន្តការប្រឡងនៅឆ្នាំក្រោយទៀត។

ក្រោយពីដឹងថា មិនមានឈ្មោះនៅក្នុងសេចក្តីប្រកាសលទ្ធផលបង្ហោះក្នុងផេកក្រសួងអប់រំ និងឈ្មោះរបស់ខ្លួនត្រូវបានក្រសួងអប់រំឆូតបន្ទាត់ក្រហម បេក្ខជនវ័យ ៥៦ឆ្នាំរូបនេះមានអារម្មណ៍សោកស្តាយ តែយ៉ាងណាបេក្ខជនវ័យចំណាស់ជាងគេរូបនេះនឹងបេ្តជ្ញាខិតខំរៀនសូត្រដើម្បីបន្តប្រឡងបាក់ឌុប ទទួលបានជោគជ័យនៅឆ្នាំបន្ទាប់ទៀត។

ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន EAC news តាមទូរសព្ទនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បេក្ខជន ហែម ស៊ីណាត បាននិយាយថា៖ «ខ្ញុំប្រឡងធា្លក់នេះ ខ្ញុំអត់មានអារម្មណ៍ថាខ្មាស់គេអីទេ ទោះបីមានគេថានិងសើចខ្ញុំ ថាខ្ញុំចាស់ហើយនៅខំប្រឡងធ្វើអី ឃើញតែក្មេងៗគេប្រឡងជាប់អត់មានការងារធ្វើ ហើយទៅប្រឡងទៀតធ្វើអីចាស់ហើយ។ ខ្ញុំតាំងចិត្តថា នឹងខិតប្រឡងជាប់ឱ្យអ្នកនោះមើល»។

បើតាមបេក្ខជន ហែម ស៊ីណាត បច្ចុប្បន្នជាគ្រូអក្ខរកម្មជាប់កិច្ចសន្យា បង្រៀនក្មេងៗនៅសាលាបឋមសិក្សាថ្មរមៀល ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ អ្នកគ្រូ ហែម ស៊ីណាត បានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៩ នៅក្នុងឆ្នាំ១៩៨៥។ អ្នកគ្រូមានបំណងប្រាថ្នានៅថ្ងៃអនាគតចង់ក្លាយជាគ្រូចំណេះទូទៅ ទើបអ្នកគ្រូប្រឹងប្រែងប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ។

អ្នកគ្រូ ហែម ស៊ីណាត បានបញ្ជាក់ថា អ្នកគ្រូពិបាកក្នុងការចងចាំ ដោយសារអ្នកគ្រូមានវ័យកាន់តែចាស់ ហើយអ្នកគ្រូខ្សោយខាងគណិតវិទ្យា និងភាសាអង់គ្លេស។

បេក្ខជនវ័យ៥៦ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ពីមហាជន ក្រោយពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Lav Tola Serey Sohorn ដែលជាអ្នកសង្កេតការណ៍ម្នាក់បានថត និងបង្ហោះខ្លឹមសាររៀបរាប់ពីគោលបំណងមកប្រឡងបាក់ឌុបរបស់បេក្ខជន ហែម ស៊ីណាត ដែលធ្វើឱ្យមហាជនស្ងប់ស្ងែងនឹងការតស៊ូដើម្បីឱ្យសម្រេចបានគោលបំណងដែលចង់ធ្វើជាគ្រូបង្រៀនចំណេះទូទៅ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក