ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រគល់ថវិការជាង៨ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននាំយកថវិកាប្រមាណ៨ម៉ឺនដុល្លារ ពីការរៀបចំកម្មវិធីសប្បុរសធម៌ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ។

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា នាំយកថវិកាចំនួន ៨២ ៧០៣ ដុល្លារ ដែលបានមកពីការរៀបចំព្រឹត្តិការណ៍ "រាត្រីសមោសរសប្បុរសធម៌" នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ប្រគល់ជូនអគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផាលោក Dr. DENIS LAURENT ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា ថវិកានេះគឺជាចូលរួមចំណែកមួយក្នុងការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះថាមន្ទីរពេទ្យនេះត្រូវចំណាយថវិកាច្រើនក្នុងការពិនិត្យព្យាបាលកុមារកម្ពុជាដែលមានជំងឺដោយឥតគិតថ្លៃ។

គួរឱ្យដឹងដែរថាព្រឹត្តិការណ៍ “រាត្រីស្រមោសរសប្បុរសធម៌" នៅខេត្តសៀមរាប រៀបចំឡើងដើម្បីស្វែងរកថវិកាឧបត្ថម្ភគាំទ្រដល់មន្ទីរគន្ធបុប្ផាតាមរយៈការលក់សំបុត្រចូលទស្សនាការសម្ដែងសិល្បៈទស្សនីយភាពជាច្រើនទម្រង់ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័នក្នុងប្រទេស ក្រុមការងារអង្គការយូណេស្កូ អ្នកជំនាញការអន្តរជាតិ និងដៃគូអន្តរជាតិនៃគម្រោងផ្សេងៗនៅតំបន់រមណីយដ្ឋានអង្គរ និងបណ្ដាវិស័យក្រុមហ៊ុនឯកជន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក