ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាហ្សង់ទីនកំពុងពិចារណាដាក់រូបភាពរបស់ Lionel Messi លើក្រដាសប្រាក់ ១ពាន់ប៉េសូ ក្រោយឈ្នះពាន World Cup ២០២២

អាហ្សង់ទីន៖ ធនាគារកណ្តាលអាហ្សង់ទីនគ្រោងដាក់មុខ Lionel Messi នៅលើក្រដាសប្រាក់ ១ពាន់ប៉េសូ (ជិត៥១ដុល្លារ) ដើម្បីអបអរការឈ្នះពាន World Cup ឆ្នាំ២០២២។

យោងតាមសារព័ត៌មានអាហ្សង់ទីន El Financiero បានឱ្យដឹងថា ខ្សែប្រយុទ្ធដ៏ឆ្នើម Lionel Messi បាននាំអាហ្សង់ទីនឱ្យឈ្នះការប្រកួត World Cup ជាថ្មីម្តងទៀតរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៨៦ នៅប្រទេសម៉ិកស៊ិក។

គួររំលឹកដែលថា Messi បានដឹកនាំអាហ្សង់ទីនយកឈ្នះបារាំង និងបានឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទីចម្ងាយ ១១ម៉ែត្រក្នុងលទ្ធផល ៤-២ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅប្រទេសកាតា នាយប់ម៉ោង១០ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅប្រទេសកម្ពុជា។

ការទទួលបានជើងឯក FiFa World Cup ឆ្នាំនេះ គឺជាលើកទី៣ ហើយដែលក្រុមអាហ្សង់ទីន បានទទួលពានរង្វាន់ World Cup ដោយលើកទី១ នៅឆ្នាំ១៩៧៨ និងលើកទី២ នៅឆ្នាំ១៩៨៦៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក