ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាមិនតម្រូវឱ្យភ្ញៀវទេសចរណ៍ប្រកាសពីប្រាក់ដែលមានក្នុងខ្លួនមុនចូលប្រទេសទេ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាមិនបានតម្រូវឱ្យភ្ញៀវទេសចរបង្ហាញសាច់ប្រាក់តាមខ្លួនចំនួន ១ពាន់ដុល្លារ ឬ ២ពាន់ដុល្លារ មុនចូលក្នុងប្រទេសកម្ពុជានោះទេ ប្រសិនបើមានករណីសាកសួរចំពោះភ្ញៀវទេសចរនោះ គឺជាសមត្ថកិច្ចរបស់មន្ត្រីជំនាញនៅច្រកទ្វារអន្តរជាតិប៉ុណ្ណោះ។

សេចក្ដីជូនដំណឹងនេះធ្វើឡើងបន្ទាប់ពីមានករណីបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានសាកសួរភ្ញៀវទេសចរឱ្យបង្ហាញសាច់ប្រាក់ចំនួន ១ពាន់ដុល្លារ ឬ២ពាន់ដុល្លារ មុនអនុញ្ញាតឱ្យឡើងជិះយន្តហោះ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ឱ្យដឹងថា «រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយណាមួយតម្រូវឱ្យភ្ញៀវទេសចរមានសាច់ប្រាក់តាមខ្លួនចំនួន ១,០០០ដុល្លារ ឬ ២,០០០ដុល្លារ ដើម្បីអាចចូលប្រទេសកម្ពុជានោះទេ»។

សេចក្ដីជូនដំណឹងដដែលនេះបានបញ្ជាក់ថា ការសាកសួរភ្ញៀវទេសចរពីចំនួនទឹកប្រាក់យកតាមខ្លួន គឺជាសមត្ថកិច្ចរបស់មន្ត្រីជំនាញនៅច្រកទ្វារអន្តរជាតិ ដែលធ្វើឡើងតែចំពោះករណីសង្ស័យមួយចំនួនប៉ុណ្ណោះ និងមិនធ្វើឡើងជាទូទៅគ្រប់ភ្ញៀវទេសចរទាំងអស់ទេ។

ក្រសួងទេសចរណ៍អំពាវនាវដល់ភ្ញៀវទេសចរគ្រប់គ្នាគោរពតាមលក្ខខណ្ឌតម្រូវរបស់កម្ពុជា និងប្រកាសស្វាគមន៍ភ្ញៀវទេសចរមកទស្សនាកម្ពុជាផងដែរ។

គួររំលឹកផងដែរថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារុន ធ្លាប់បានបញ្ជាក់ថា ចំពោះបែបបទនៃការចូលប្រទេសកម្ពុជា គឺរាជរដ្ឋាភិបាលបានលើកលែងអស់ហើយនូវការបង្ហាញកាតចាក់វ៉ាក់សាំង ការធ្វើតេស្ដរហ័ស នៅសល់តែលិខិតបញ្ជាក់របស់គយ និងការស្នើសុំទិដ្ឋការនៅពេលមកដល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក