ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្យុះព្រិលនឹងធ្វើឱ្យសីតុណ្ហភាពនៅអាមេរិកត្រជាក់ខ្លាំងបំផុតក្នុង៤០ឆ្នាំចុងក្រោយ

សហរដ្ឋអាមេរិក៖ ព្យុះព្រិលដ៏៏ធំមួយបានបោកបក់មកលើសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ដែលបាតុភូតធម្មជាតិនេះនឹងបង្កឱ្យមានការធ្លាក់ចុះនូវសីតុណ្ហភាពត្រជាក់ខ្លាំងបំផុតនារដូវកាល Christmas ដែលមិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ នៅតាមតំបន់រដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក។

ព្យុះព្រិលដ៏កំរនេះបានបោកបក់ចេញពីភាគពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃអង្គារ នឹងបានបន្តធ្វើដំណើរទៅទិសខាងកើតដែលនឹងបង្កជាព្យុះស៊ីក្លូននៅថ្ងៃសុក្រនេះ។ ប្រជាជនប្រមាណ ៩០លាននាក់ ត្រូវបានព្រមានពីកត្តាអាកាសធាតុចុះត្រជាក់ខ្លាំងនៅរដ្ឋចំនួន ៣៧ ទូទាំងសហរដ្ឋអាមេរិក។ ប្រមាណជា ៨០ភាគរយនៃប្រជាជនរបស់អាមេរិក និងត្រូវទទួលរងអាកាសធាតុត្រជាក់ -០សូម្បីតែរដ្ឋដែលស្ថិតនៅភាគខាងត្បូងដ៏ឆ្ងាយដូចជារដ្ឋ តិចសាស់ក៏ដោយ។

ព្យុះនេះត្រូវបានគេហៅឈ្មោះថា Elliot ដែលជាការរងសម្ពាធត្រជាក់ពីតំបន់អាកទិច ត្រូវគេរំពឹងថានឹងផ្តល់អាកាសធាតុត្រជាក់បំផុតមិនធ្លាប់មាននៅលោកខាងលិច រាប់ចាប់តាំងពីឆ្នាំ១៩៨០មក។ នេះបើតាមការចុះផ្សាយដោយអង្គភាពព័ត៌៌មានអាកាសធាតុរបស់សហរដ្ឋអាមេរិក។ 

ជាក់ស្តែង សូម្បីតែរដ្ឋ Florida ដែលជារដ្ឋទទួលបានអាកាសធាតុក្តៅពីព្រះអាទិត្យច្រើនជាងគេ ក៏នឹងត្រូវទទួលរងនូវអាកាសធាតុត្រជាក់មិនធ្លាប់មានក្នុងអំឡុងពេល ៣០ឆ្នាំចុងក្រោយផងដែរ។ ភ្នាក់ងារឧតុនិយមជាតិ បញ្ជាក់ថា អាកាសធាតុត្រជាក់ខ្លាំងប្រមាណ -៥០ហ្វារិនហៃត៍ (-៤៥អង្សារសេ) រហូតដល់ -៧០ហ្វារិនហៃត៍ (-៥៦អង្សារសេ) នឹងអាចកើតមានឡើងនៅចុងសប្តាហ៍នេះ តាមបណ្តាផ្នែកខ្លះនៃសហរដ្ឋអាមេរិក។

អាជ្ញាធរនៃរដ្ឋ Kentucky និងរដ្ឋ North Carolina ក៏បានប្រកាសពីការប្រកាសដាក់រដ្ឋស្ថិតក្នុងស្ថានភាពអាសន្នផងដែរ ចំពោះបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំងនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក