មណ្ឌលគីរី៖ គណៈអភិបាលខេត្តមណ្ឌលគិរី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចុះពិនិត្យទីតាំងដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តថ្នាក់អន្តរជាតិដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលស្រុកពេជ្រាដា និងបេក្ខជនត្រៀមប្រណាំងជាច្រើនរូបក៍បានចុះទៅពិនិត្យទីតាំងនេះផងដែរ។
ព្រឹត្តិការណ៍ប្រណាំងរថយន្តថ្នាក់អន្តរជាតិនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ ក្នុងទីលានប្រណាំងរថយន្ត 12MotorPark ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕